Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​ផ្ងា​រ! កាល​ថ្ងៃ​ណាត់ជួប​រូប​ស្អាត​សង្ហា លុះដល់​ថ្ងៃ​រៀបការ កូន​ក្រ​មុំ​ស្ទើរ​ដួ.ល​សន្ល.ប់ ព្រោះ​កូនកំលោះ​បែរជា…

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ គេហទំព័រ HK01 បានចុះផ្សាយរឿងអាពាហ៍ពិពាហ៍ដ៏ភ្ញាក់ផ្អើលមួយ ដែលកំពុងក្លាយជា​ប្រធានបទវែកញែកដ៏ក្តៅគគុក​នៅលើ​បណ្តាញសង្គមចិន។

ប្រភពបានឲ្យដឹងថា ដំបូងឡើយ យុវជនម្នាក់នៅ Shangrao ខេត្ត Jiangxi បានណាត់ជួបជាមួយនារីវ័យក្មេងម្នាក់។ ក្រោយពីបានជួប នាងមានអារម្មណ៍ថា បុរសនោះមានរូបរាងស្អាត ខ្ពស់សង្ហា ហើយផ្ទះក៏មិនធម្មតាដែរ។ ដូច្នេះ នាងមិនឯអន់បដិសេធរៀបការជាមួយគាត់នោះទេ។

គ្រួសាររបស់នាង បានបង្គាប់ថ្លៃបណ្ណាការពីគ្រួសារកូនបុរសនោះចំនួន ៨ សែនយន់ ឬស្មើជិត ១២០០០ ដុល្លារ ។ តែទោះជាយ៉ាងណា ខណៈពិធីមង្គលការពិតប្រាកដបានមកដល់ ស្រាប់តែមានរឿងដ៏មិននឹកស្មាន ព្រោះថា កូនកំលោះបានបង្ហាញខ្លួននៅក្នុងពិធីនោះ មិនមែនជាបុរសសង្ហាដែលនារីបានយល់ព្រមនោះទេ ប៉ុន្តែ​​ជា​មនុស្សខុសគ្នា​ទាំង ដែលធ្វើឲ្យកូនក្រមុំឃើញហើយស្ទើរដួលសន្លប់។ បន្ទាប់មក​ទើបគេ​ដឹងថា កូនកំលោះ​ម្នាក់នេះ ​គឺជា​ប្អូនប្រុសរបស់បុរសដែលនាងបានជួបក្នុងថ្ងៃ​នោះ។

រឿងនេះ​ត្រូវបានលាតត្រដាងការពិតថា បុរសជា​បងប្រុសនោះ មានបំណងឲ្យប្អូនប្រុសរបស់ខ្លួនណាត់ជួបនារីជាកូនក្រមុំ​ប៉ុន្តែ មិនប្រាប់ការពិតហើយ​ធ្វើ​ឱ្យនាងយល់ថា ជា​អ្នករៀបការគឺជាគាត់។ កូនក្រមុំសោកស្ដាយណាស់​ដែលចាញ់បោកគេបែបនេះ​ ហើយបុរសនោះក៏មិនដែលនិយាយថា «បុរសដែលជាកូនកំលោះគឺជារូបគាត់នោះទេ»។

ជាសំណាងហើយ ដែលនាងមិនទាន់បានចុះឈ្មោះរៀបការជាមួយកូនកំលោះម្នាក់នេះនៅឡើយ។ ដូច្នេះ ទើបនាងសម្រេចចិត្តលុបចោលពិធីមង្គលការវិញ។ ប៉ុន្តែរឿងមិនចប់ត្រឹមហ្នឹងទេ ដោយគ្រួសាររបស់កូនកំលោះមិនឲ្យគ្រួសារកូនក្រមុំលុបចោលពិធីមង្គកាស្រួលៗនោះទេ ដោយតម្រូវឲ្យប្រគល់លុយកាក់ថ្លៃបណ្ណាការមកវិញទាំងអស់។ តែទោះជាយ៉ាងណា ​គ្រួសារកូនក្រមុំមិនព្រមប្រគល់ឲ្យវិញទេ ដោយលើកហេតុផលបោកប្រាស់។

បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយរឿងនេះ អ្នកប្រើ​ប្រាស់បណ្ដាញសង្គម​បានបញ្ចេញមតិរិះគន់ថា «ទង្វើ​របស់បុរសនោះ ​គឺជា​ការបោកប្រាស់យ៉ាងច្បាស់។ រឿងនេះត្រូវបានគេចាត់ទុកថាជាការបោកប្រាស់លើអាពាហ៍ពិពាហ៍។ វា​ជា​ការសមរម្យ​ក្នុងការប៉ះប៉ូវដល់ស្ត្រី​ចំពោះ​ការខូចខាតផ្លូវចិត្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×