Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ថ្ងៃហើយ! កំពុង​ព្យាយាម​ថត​ទង្វើ​របៀ.ត​បៀ.ន​ទៅលើ​នា​រីៗ​លើ​ឡានក្រុង ស្រាប់តែ…

ជនកំហូចម្នាក់ ដែលតែងលួចថតនារីៗនៅលើមធ្យោបាយធ្វើដំណើរសាធារណៈ នៅពេលនេះ ត្រូវបានបុរសម្នាក់ដឹងមុន ចាប់ទូរស័ព្ទបាន បង្កការភ្ញាក់ផ្អើលពេញឡានក្រុងតែម្តង។

តាមរយៈវីដេអូឃ្លីប ៤៥ វិនាទី បានបង្ហាញបុរសម្នាក់កំពុងព្យាយាមប្រព្រឹត្តទង្វើរលួចថតសម្ងាត់បៀតបៀនទៅលើនារីៗ នៅលើឡានក្រុង។ តែទោះជាយ៉ាងណា នៅអំឡុងពេលនោះ បុរសម្នាក់ក៏បានកញ្ឆក់ទូរស័ព្ទពីដៃ រួចប្រគល់ឲ្យអ្នកនៅក្បែរជួយឆែកមើល មុនពេលជនកំហូចនោះលើកដៃសំពះ និងត្រូវបានប្រគល់ឲ្យប៉ូលីស ដែលបានបានរកឃើញថា បុរសរូបនោះ​បានធ្វើ​រឿងបែបនេះ​ជា​ញឹកញាប់មកហើយ មិនមែនជាលើកទីមួយទេ។

ជុំវិញរឿងនេះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុក Noen Krasae បានរាយការណ៍កិច្ចសម្ភាសន៍ជាមួយពលរដ្ឋល្អជាម្ចាស់ឃ្លីប ដែលបានឲ្យដឹងថា មានជនរងគ្រោះ២នាក់ ក្នុងនោះក្មេងស្រីជំទង់ម្នាក់ ដែលបានរួមដំណើរជាមួយក្រុមមិត្តភក្តិរបស់នាង ត្រូវបានជនកំហូចនោះព្យាយាមលួចថតរូប ប៉ុន្តែ ដោយសារតែនាងបានដឹងមុន ទើបនាងប្តូរទៅ​ឱ្យមិត្តប្រុសមកអង្គុយកៅអីជំនួស។

តាមរយៈ​ការពិនិត្យមើលរូបក្នុងទូរសព្ទដៃ សមត្ថកិច្ចបានរកឃើញថា​ មានរូបថតសម្ងាត់រាប់រយរបស់ស្រ្តី និងរួមទាំងរូបភាពអាសអាភាសជាច្រើនផងដែរ។ តែទោះជាយ៉ាងណា ជនកំហូចរូបនេះ ត្រូវបានដឹងថា ពុំត្រូវបានទទួលការចោទប្រកាន់ទោសនោះទេ ដោយសារតែពុំមានជនរងគ្រោះណាម្នាក់ដាក់ពាក្យបណ្តឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×