វីដេអូឃ្លីបមួយ ថ្មីៗនេះ បានកំពុងធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈបានឃើញទិដ្ឋភាពបុរសជាមេម្នាក់ នៃក្រុមហ៊ុនថៃមួយឈ្មោះថាស៊ូលាន ក្នុងពិធីខួប២៥ឆ្នាំរបស់ខ្លួន ត្រូវបានកូនចៅជាសមាជិកលើកសែងនៅក្នុងគ្រែស្នែង ខ្លាំងជាងស្ដេចទៅទៀត ដើម្បីបញ្ជាក់ពីភាពជោគជ័យ។
តែទោះជាយ៉ាងណា ជាមួយនឹងទង្វើរចេញមកប្លែកៗនេះ ត្រូវបានមហាជនជាច្រើន លើកឡើងចោទប្រកាន់ថា ពួកក្រុមអស់ហ្នឹង គឺជាក្រុមរកសុីបោកប្រាស់ប៉ុណ្ណោះ ហើយមានស្រ្តីជនជាតិខ្មែរ ដែលបានទៅចូលជាសមាជិកក្នុងក្រុមហ៊ុនហ្នឹង ក៏កំពុងដើរបោកគេតៗគ្នាដែរ។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិទាំងហួសចិត្តថា៖ «ម្លុឹងៗអញអេីយប្រសព្វឆ្កួតមែន ខ្លាំងជាងស្ដេចទៀត គិតទៅរឿងអីក៍កេីតឡេីងដែរ ណាស់តែពួកមីល្ងង់អាល្ងង់ខ្លះ វាឆ្កួតវាភ្លេីអោយគេបោក, អ្នកដឹងបានដឹង, ពួកក្រុមអស់ហ្នឹងបោកបានតែអ្នកល្ងង់ទេ មិនខ្វះទេពួកឆាតមកបញ្ចុះបញ្ចូលឲ្យធ្វើការក្រុមហ៊ុនហ្នឹង,…»។
រីឯអ្នកខ្លះទៀត ក៏បានចំអកទៅកាន់អ្នកចូលជាសមាជិក ដែលបានបង្ហោះវីដេអូនេះកប់ៗថា៖ «គាត់អត់បានត្រូវគេបោកទេ sis គាត់ជាសមាជិកម្នាក់ក្នុងចំនោមបុគ្គលិក ដែលត្រូវដើរបោកគេ ហើយរូបហ្នឹងគាត់ចង់អួតថាក្រុមហ៊ុនគាត់បោកគេបាន 25 ឆ្នាំហើយ ទើបរកស៊ីមានបានដល់ថ្នាក់នេះ, គេរៀនចប់ដល់បណ្ឌិត ប្រាក់ខែគេមិនបានមួយពាន់$ផង ហើយឯងអត់ចេះអីតិច ប្រាក់ខែ 1500$ សំខាន់មានប្រាក់ចូលនិវត្តន៍ទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



