Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្រី​ស្អាត​បើករថយន្ត​រត់​ទាំង​កង់​មុខ​បែបនេះ បន្ទាប់​បង្ក​គ្រោះថ្នាក់ ខណៈ​អ្នកភូមិ​ជិះ​ម៉ូតូ​ដេ​ញ​តាម​ផ្អើល​ពេញ​ផ្លូវ

ទោះបីជារថយន្តបានបែកកង់ខាងមុខ ដល់ថ្នាក់ធ្លាយសំបកចេញក្រៅ ហើយត្រូវបានមនុស្សដេញតាមក៏ដោយ ក៏នារីវ័យក្មេងរូបស្រស់ម្នាក់ នៅតែបើករថយន្តបន្តដំណើរទៅមុខទៀត ក្នុងចេតនាគេចពីការទទួលខុសត្រូវ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបុកម៉ូតូ។

បើតាមសមត្ថកិច្ចវៀតណាម បានឲ្យដឹងថា នៅម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១០ ខែកក្កដា នារីវ័យក្មេងម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបក្រហម ស្ត្រីអ្នកបើករថយន្តទំនើប Range Rover ពាក់ស្លាកលេខ 93A-317XX ធ្វើដំណើរលើផ្លូវពីក្រុង Binh Long ទៅកាន់ Tan Hung (ស្រុក Hon Quan ខេត្ត Binh Phuoc)។ លុះ​មកដល់ចំណុចកើតហេតុ​ភូមិក្វាន់ឡៃ​អា ឃុំតាន់ឡូយ ក៏បានបុកជាមួយម៉ូតូ១គ្រឿង ដែលជនរងគ្រោះមានឈ្មោះ Dieu Lam អាយុ ៣៣ ឆ្នាំ រស់នៅឃុំ An Khuong ស្រុក Hon Quan)។

គ្រោះថ្នាក់នេះ ​បានបណ្តាលឱ្យរថយន្ត និងម៉ូតូ រងការខូចខាតទាំងពីរ​ខណៈម្ចាស់ម៉ូតូលោក Dieu Lam រងរបួសស្រាល ។ ក្រោយពេលកើតហេតុ នារីអ្នកបើកបររថយន្ត​ពុំបានឈប់ធ្វើការដោះស្រាយទេ ដោយបានព្យាយាមបើករត់គេចតែម្តង។ ដោយមិនពេញចិត្តចំពោះ​ទង្វើនេះ ប្រជាពលរដ្ឋ​បានដេញតាម និងប្រើ​ឧបករណ៍រារាំងរថយន្ត​។

វីដេអូឃ្លីប ដែលកំពុងត្រូវបានគេ​ចែកចាយលើ​បណ្ដាញសង្គម បានបង្ហាញមនុស្សជាច្រើន ជិះម៉ូតូដេញតាមពីក្រោយ ដោយកាន់ទូរស័ព្ទថតរូប និងផ្តល់សញ្ញាសុំឱ្យអ្នកបើកបរឈប់។ ក្នុងនោះ អ្នកខ្លះបានប្រើមែកឈើ និងដុំថ្ម ដាក់នៅលើផ្លូវ ដើម្បីរេរាំង ប៉ុន្តែ នារីរូបនេះនៅតែបើករថយន្តបន្តដំណើរ រហូតជួបសមត្ថកិច្ច ទើបឈប់រថយន្ត។

លោក Phan Thanh Trong អាយុ ៣៤ ឆ្នាំ មកពី Binh Phuoc ដែលបានបង្ហោះឃ្លីបបាននិយាយថា គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានចូលរួមក្នុងការដេញនារីអ្នកបើកបរនោះ នៅរសៀលថ្ងៃទី១០ ខែកក្កដា នៅពេលដែលគាត់ឃើញអ្នកបើកបរ បានចាកចេញពីកន្លែងកើតហេតុបន្ទាប់ពីគ្រោះថ្នាក់។ លោក​និងមនុស្សមួយក្រុមផ្សេងទៀត​បានដេញតាមរថយន្ត​និងបានប្រើ​ទូរស័ព្ទ ដើម្បីកត់ត្រា​ហេតុការណ៍​។

លោក Thanh Trong ក៏បានឲ្យដឹងថា «ខ្ញុំទៅ​ជាមួយអ្នកផ្សេងខ្លះ​ទៀត​ដេញបានប្រហែល​ ១០ ​គីឡូម៉ែត្រ​តែ​អ្នកបើកបរនៅ​តែ​មិនព្រមឈប់​។​ លុះ​ទៅ​ដល់ចំណុចផ្លូវ​ក្បែរផ្សារពាណិជ្ជកម្មក្រុង​ប៊ិញ​ឡុង បានជួបប៉ូលិសចរាចរណ៍​ទើបស្ត្រីនោះ​ព្រមឈប់»។

ទាក់ទិននឹងករណីនេះនេះ ក្រុមប៉ូលីសចរាចរណ៍ Hon Quan (Binh Phuoc) បានប្រាប់កាសែតថា នារីអ្នកបើករថយន្តនៅក្នុងឃ្លីបខាងលើមានឈ្មោះ NTML (អាយុ ២៦ ឆ្នាំ រស់នៅ Hon Quan)។ ក្រោយពេលបុកម៉ូតូហើយ ML បានបើកគេចចាកចេញពីកន្លែងកើតហេតុ ទាំងកង់ខាងមុខរបស់រថយន្តបែកធ្លាយសំបកចេញក្រៅថាស ហើយទោះបីជាមានមនុស្សម្នាដេញតាមឃាត់ឲ្យឈប់ក៏ដោយ។

ក្រោយទទួលបានព័ត៌មានភ្លាម នគរបាលចរាចរណ៍ខេត្ត​ក៏បានរាយការណ៍ទៅ​កម្លាំងសម្របសម្រួល​ដើម្បីចាប់ខ្លួនស្ត្រីអ្នកបើកបររថយន្ត។ តាមរយៈការធ្វើតេស្តរកជាតិអាល់កុល សមត្ថកិច្ចបានរកឃើញថា ស្ត្រីរូបនោះមានកំហាប់ជាតិអាល់កុលលើសពី 0.4 មីលីក្រាម ក្នុងមួយលីត្រ នៃខ្យល់ដកដង្ហើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×