តាម Daily Mail ការស្រាវជ្រាវថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រកាណាដា បានបង្ហាញលទ្ធផលនឹកស្មានមិនដល់ថា ការគួបផ្សំរវាង Viagra នឹងវ៉ាក់សាំងផ្តាយសាយមួយប្រភេទអាចដោះស្រាយបញ្ហាទប់ស្កាត់មិនឲ្យរោគមហារីកវិលត្រឡប់មកវិញ បន្ទាប់ពីធ្វើការវះកាត់រួច ។
តាមនោះវិធីសាស្ត្រនេះ ជួយឲ្យប្រព័ន្ធការពាររាង្គកាយស្តារឡើងវិញបាននូវសមត្ថភាពវាយលុក លើកោសិកាមហារីកដែលនៅសេសសល់ ក្រោយពេលគេកម្ចាត់ដុំពកកាចសាហាវនោះចោល។
Viagra គួបផ្សំនឹងវ៉ាក់សាំងគ្រុនមានសមត្ថភាពជួយព្យាបាលជមងឺមហារីក
ក្នុងការសាកល្បងវិធីសាកល្បងវិធីសាស្ត្រនេះ ក្នុងជំងឺមហារីកសួតរបស់កណ្តុរបានបង្ហាញឲ្យឃើញសមាមាត្រនូវការរាលដាលរបស់ជំងឺមហារីកថយចុះដល់ទៅ ៩០% តាមគម្រោងអ្នកជំងឺមហារីកក្រពះ ២៤ នាក់ នឹងត្រូវបានគេពិសោធន៍បន្តទៀត សម្រាប់ប្រែក្លាយវិធីសាស្ត្រនេះ ទៅជារបៀបព្យាបាលមហារីកមួយជាសកល ។
ជាធម្មតាភាពស៊ាំនៃបណ្តាកោសិកាដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការកម្ចាត់ចោលនូវការរាលដាលនៃកោសិកាមហារីក ។ ប៉ុន្តែការវះកាត់វាបណ្តាលឲ្យកោសិកា “រារាំង” ដែលមានប្រភពពី myeloid (MDSC) ទប់ស្កាត់នូវ “ឃាតករធម្មជាតិ” នេះ ធ្វើឲ្យវាមិនអាចសម្រេចបានភារកិច្ចប្រឆាំងនឹងមហារីក ។ ក្នុងករណីនេះ បែរជាប្រភេទឱសថព្យាបាលជំងឺ ជីវសាស្ត្រមិនប្រក្រតី “Viagra” បែរជាអាចទប់ស្កាត់នូវកោសិការារាំងទាំងនោះ ហើយវ៉ាក់សាំងគ្រុនវាដើរតួនាទីរំញោចទៅលើកោសិកាការពារសរីរាង្គ ។
តាមអ្នកស្រាវជ្រាវនោះការវះកាត់ វាជាវិធីសាស្ត្រមានប្រសិទ្ធភាពដើម្បីកម្ចាត់ដុំពកមហារីក ដែលកករឹង ប៉ុន្តែវាពុំអាចទប់ស្កាត់បាននូវកោសិកាមហារីកដែលនៅសេសសល់ វាលោតរាលដាលទៅកាន់ផ្នែកដទៃទៀត ។
តាមរយៈគួបផ្សំ Viagra និងវ៉ាក់សាំងគ្រុន បានធ្វើឲ្យជំងឺមហារីកវិលត្រឡប់មកវិញបានក្រោយការវះកាត់ ។
យ៉ាងនេះក្តីក្រុមស្រាវជ្រាវព្រមានដល់អ្នកជំងឺមហារីក មិនត្រូវធ្វើការព្យាបាលជំងឺដោយខ្លួនឯងតាមរយៈវិធីសាស្ត្រ ខណៈពេលដែលឱសថទាំងនោះងាយស្រួលទិញ។
ទស្សនាបន្ថែមវីដេអូ ៖ មនុស្ស ៨នាក់ ក្នុងគ្រួសារមួយរងជំងឺមហារីកពោះវៀនធំ ៕ លីសា