Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! គូស្នេហ៍​មួយគូ​បង្ខំចិត្ត​បែកគ្នា ព្រោះ​ឪពុក​ខាង​ស្រី ទាមទារ​ថ្លៃ​បណ្ណាការ​កប់​ពពក នៅពេល​ដឹង​ថា​គ្រួសារ​ខាង​ប្រុស​មាន​ដី​ច្រើន

ថ្មីៗនេះ (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២) គេហទំព័រ ETtoday បានបង្ហាញពីរឿងរ៉ាវដ៏សោកសៅរបស់គូស្នេហ៍មួយគូ មកពីតៃវ៉ាន់ ដោយខាងប្រុសបានសម្រេចចិត្ត​បែកគ្នា​ជាមួយនារីជាគូស្នេហ៍ទាំងបង្ខំ​ ព្រោះ​តែគាត់ និងគ្រួសារ មិនអាចទទួលយកបាន ចំពោះការទាមទារថ្លៃបណ្ណាការ ពីសំណាក់ឪពុករបស់នាង រហូតជិត ១០ ម៉ឺនដុល្លារ ឯណោះ បន្ទាប់ពីបានដឹងថា គ្រួសាររបស់គាត់មានដីធ្លីច្រើន ដែលធ្វើឲ្យអ្នកលេងអុីនធើរណែត ហួសចិត្តយ៉ាងខ្លាំងតែម្តង​។

អ្នកបង្ហោះ បានបង្ហើបឱ្យដឹងថា មិត្តភក្តិរបស់គាត់ទាំងពីរ​ បានទាក់ទងគ្នា​អស់រយៈពេល​៥​ឆ្នាំ​មកហើយ ខាងប្រុសអាយុ ​៣៣ ​ឆ្នាំ ខណៈខាងស្រីអាយុ ៣០ ឆ្នាំ។ អ្នកទាំងពីរធ្វើការ និងរកចំណូលបាន ​៤៥ ​ម៉ឺនដុល្លារតៃវ៉ាន់ (ប្រហែល ១៥០០០ ដុល្លារ)។ គូស្នេហ៍មួយគូនេះ ​បានសម្រេចចិត្តថា ​ដល់ពេលត្រូវចាប់ផ្តើមបង្កើតគ្រួសារយ៉ាងហ្មត់ចត់។ ដូច្នេះ ពួកគេក៏បានគិតគូរអំពីអាពាហ៍ពិពាហ៍។

ប៉ុន្តែ ដោយសារតែស្ថានភាពដ៏លំបាកពីសម័យកូវីដរាតត្បាត ពួកគេទាំងពីរសម្រេចមិនធ្វើពិធីបុណ្យមង្គលការធំដុំនោះទេ។ ពួកគេ​បានយល់ស្របថា នឹងមានតែ​ការទិញសម្លៀកបំពាក់អាពាហ៍ពិពាហ៍​ និងទៅ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍ ជាការស្រេច ដោយមិនចាំបាច់មានការរៀបការ និងរួមទាំងមិនមានថ្លៃ​បណ្ណាការអ្វីទាំងអស់។

បន្ទាប់មក គ្រួសាររបស់អ្នកទាំងពីរ​បានមកជួបគ្នា​នៅ​ភោជនីយដ្ឋានមួយ។ ឪពុកម្តាយរបស់គូស្នេហ៍នេះ ក៏បានដឹងយ៉ាងច្បាស់នូវអ្វីដែលកូនៗរបស់ពួកគេបានព្រមព្រៀងគ្នា ប៉ុន្តែ ភ្លាមៗនោះ ឪពុករបស់នាង បាននិយាយនៅកណ្តាលតុអាហារដែលលឺហើយស្ទើរធ្លាក់ថ្លើមក្ឌុក ដោយទាមទារថ្លៃបណ្ណាការចំនួន ២.១៦ លានដុល្លារតៃវ៉ាន់ (ស្មើជាង ៧០,០០០ ដុល្លារ) និងរួមទាំងគ្រឿងអលង្ការមួយផ្នែកទៀត។ នៅពេលនោះ បរិយាកាសតុអាហារកំពុងឆ្ងាញ់ ត្រូវបានស្ងាត់ បន្ទាប់ឪពុករបស់ខាងស្រី បានទទូចយ៉ាងម៉ឺងម៉ាត់ថា “បាទ ខ្ញុំត្រូវការប្រាក់នេះ ប្រើសិនបើ​អ្នកចង់បានកូនស្រីរបស់ខ្ញុំ”។

បន្ទាប់ពីបរិយាកាសរាងធូរស្រាល​ នារីរូបនោះ បានប្រាប់ទៅមិត្តប្រុសថា រឿងនេះបានប្រែប្រួល គឺដោយសារឪពុករបស់នាង បានដឹងថា ឪពុកម្តាយរបស់គាត់មានដីច្រើន។ ហើយនាងបានប្រាប់ឪពុកអំពីរឿងនេះ គឺដោយសារឪពុកម្តាយរបស់គាត់ មានគម្រោងលក់ដី ដើម្បីយកលុយទិញផ្ទះសម្រាប់ពួកនាងនៅពេលខាងមុខ ប៉ុន្តែ នាងមិននឹកស្មានថា ឪពុករបស់នាង បែរជាទារលុយច្រើនបែបនេះសោះឡើយ។

ដោយសារតែបញ្ហាថ្លៃបណ្ណាការដ៏កប់ពពកនេះ ទីបំផុត​បុរសនោះ ក៏បានសម្រេចចិត្ត​បញ្ចប់ទំនាក់ទំនងជាមួយមិត្តស្រី យ៉ាងសោកសៅ។

ក្រោយពីបានលឺបែបនេះ មហាជនជាច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង។ ក្នុងនោះ មានមតិខ្លះបានរិះគន់ថា៖ «ឪពុករូបនេះ ធ្វើជ្រុលពេកហើយ, សម័យនេះជាសម័យណាហើយ ឬជាការលក់កូនស្រី?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×