បើនិយាយពីសត្វដែលមានភាពស្មោះត្រង់ នោះមនុស្សជាច្រើនបានដឹងរួចហើយថា សត្វឆ្កែ ឬហៅថា សុនខ គឺជាសត្វដែលពុំត្រឹមតែមានភាពវ័យឆ្លាតប៉ុណ្ណោះទេ តែក៏ស្មោះត្រង់នឹងម្ចាស់បំផុត។ តួយ៉ាងដូចដែលធ្លាប់បានឃើញតាមសារព័ត៌មានជាច្រើនចុះផ្សាយបានបង្ហាញនៅពេលម្ចាស់ស្លាប់ គេបានឃើញសត្វឆ្កែដែលស្រលាញ់ស្មោះត្រង់ បានដេកក្នុងទឹកមុខយ៉ាងស្រងោតស្រងាត់ នៅចំពោះមុខមឈូសម្ចាស់ និងរត់ដេញតាមរហូតដល់ផ្នូរតែម្តង។ លើសពីនេះ ក៏មានសត្វឆ្កែដ៏ស្មោះត្រង់ខ្លះ សូម្បីសុខចិត្តដេកដាច់អាហារ ដើម្បីនៅជាមួយថ្នូរម្ចាស់ទៀតផង។
យ៉ាងណាមិញ វីដេអូឃ្លីប TikTok មួយ ឃើញថាបានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានបង្ហាញរូបភាពគួរឱ្យស្រលាញ់របស់សត្វឆ្កែធំតូចដ៏ឆ្លាតៗដែលមានចិត្តស្មោះត្រង់ចំពោះម្ចាស់ដ៏មិននឹកស្មាន។ បន្ទាប់ពីបង្ហោះមិនដល់មួយថ្ងៃ វីដេអូឃ្លីបនេះមានអ្នកចូលមើលជាង ១ លានដង។
តាមរយៈឃ្លីបបានបង្ហាញពីនាទីដែលសត្វឆ្កែតូចធំចំនួន ៥ ក្បាល បានរួមគ្នាព្យាយាមជួយសង្ក្រោះក្មេងស្រីម្នាក់ជាម្ចាស់របស់ពួកវា ដែលនាងកំពុងលេងនៅក្នុងប្រឡាយទឹករាក់ បន្ទាប់ពីពួកវាបានគិតថា ម្ចាស់តូចកំពុងតស៊ូនៅក្នុងទឹក។
ដោយឡែក បើតាមម្ចាស់ឃ្លីប បានឲ្យដឹងថា បន្ទាប់ពីក្មេងស្រីតូច ធ្វើពុតជាកំពុងលង់ក្នុងទឹក ហើយនាងបានស្រែកថា “ជួយផងៗ” បន្ទាប់មក សត្វឆ្កែទាំងអស់ ក៏លោតចុះមកខាំអាវ និងខោរបស់នាង ដើម្បីទាញម្ចាស់ឡើងមកលើគោក។
ក្រោយពីបានឃើញឃ្លីបដ៏គួរឲ្យស្រលាញ់ មនុស្សជាច្រើនបានទស្សនាទាំងញញឹមតែម្តង ព្រោះម្នាក់ៗ មិននឹកស្មានដល់ថា ពួកវាឆ្លាតៗ និងស្មោះត្រង់ចំពោះម្ចាស់បែបនេះសោះឡើយ។ ជាពិសេស អ្វីដែលគួរឲ្យសរសើរនោះ គឺពួកវាបានពិនិត្យ មុននឹងខាំទាញខោអាវម្ចាស់ថ្នមៗមិនឲ្យរបូតនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@nackpornsawan ที่มาของคำว่าเลี้ยงไม่เสียข้าวสุก #หมาจรก็มีหัวใจ #หมาเฝ้าสวน #หมารักเด็ก ♬ เสียงต้นฉบับ – Nack Pornsawan