Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី១ហើយ! ធ្លាប់តែ​ឃើញ​ជំនន់​ទន្លេ តែ​នេះ​ជំនន់​ភ្នំ ឃើញ​ហើយ​ញាក់សាច់ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន អ្នក​ជួរភ្នំ១០០៥ ព្រោះបានបណ្តាលឲ្យ…

ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ភ្លៀងធ្លាក់ជាប់ៗគ្នា បានបណ្តាលឲ្យតំបន់ជាច្រើនត្រូវជន់លិចធ្ងន់ធ្ងរ ហើយក្នុងនោះ សូម្បីតែតំបន់ដែលពុំធ្លាប់ជួបប្រទះដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។

ជាក់ស្តែង ភ្លៀងធ្លាក់ប្រមាណ១០ថ្ងៃជាប់ៗគ្នា បានធ្វើឲ្យទឹកធ្លាក់ចុះពីលើភ្នំយ៉ាងគំហុក ប្រៀបដូចទឹកបាក់ទំនប់ ដែលមិនធ្លាប់កើតមានពីមុនមក បានបណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ នៅខាងក្រោមតាមបណ្តោយជួរភ្នំ១០០៥ (ខេត្តពោធិ៍សាត់) ត្រូវរងការវាយប្រហារដោយទឹកហូរបាក់មក​ដែលបាននាំមកជាមួយដីភក់ គល់ឈើធំៗ និងដុំថ្មគួរឲ្យខ្លាច។

បើតាមប្រភពវីដេអូ បានបញ្ជាក់ថា បើទោះជាទឹកហូរបុកមកពីលើភ្នំយ៉ាងខ្លាំងក្លាបែបនេះក៏ដោយ តែពុំបានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជិវិតមនុស្សទេ ដោយគ្រាន់តែបង្កផលប៉ះពាល់បាក់ស្ពានជើងមួយកន្លែង និងផ្ទះប្រជាពលរដ្ឋរងការខូចខាតប៉ុណ្ណោះ។

តាមរយៈរូបភាពនេះ ក៏សូមបងប្អូនជាពិសេសអ្នករស់នៅតាមតំបន់ជាយភ្នំ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាគ្រោះធម្មជាតិបង្កបែបនេះ​ ឬអាចបាក់ដី កើតឡើងជាយថាហេតុ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×