ឆ្នាំឆ្លូវ ៖ ការងារ ធម្មតា គួរខំប្រឹងប្រែងជាងនេះទៀត ទើបអាចឈានឡើងខ្ពស់បាន ។ លុយកាក់ ចូរសម្រួល រៀបចំឡើងវិញ ការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានវត្តមាន “ជនទី ៣” មកបំផ្លាញស្នេហារបស់អ្នក ៕
ឆ្នាំខាល ៖ ការងារ លេចចេញឱកាសល្អៗច្រើន ពិសេសការសហការរកស៊ី ។ លុយកាក់ មិត្តភក្តិនាំមកឲ្យនូវព័ត៌មានប្រយោជន៍អំពីការវិនិយោគ ។ មនោសញ្ចេតនា គួរសកម្ម ម្ចាស់ការ ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំថោះ ៖ ការងារ រីកចម្រើនទៅមុខជាលំដាប់ ចូរប្រឹងប្រែងឲ្យពេញទំហឹង ។ លុយកាក់ មានឱកាសរកចំណូលនៅនឹងមុខ គួរក្តាប់យកឲ្យទាន់ ។ មនោសញ្ចេតនា ល្អប្រសើរ ៕
ឆ្នាំរោង ៖ ការងារ មានអ្នកនាំផ្លូវជួយយកអាសា គួរបង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នានៅជុំវិញខ្លួន ។ លុយកាក់ មានលាភចូល ឬទទួលបានកាដូមានតម្លៃ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕
ឆ្នាំម្សាញ់ ៖ ការងារ ទោះបីមានឱកាសអំោយផលល្អច្រើន តែអ្នកក៏ត្រូវបង្ការមានអ្នកច្រណែនឈ្នានីស ។ លុយកាក់ ថ្ងៃនេះ គួរបញ្ចេញទុនវិនិយោគ ទិញភាគហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្នក្នុងទំនាក់ទំនងជាមួយមិត្តភក្តិផ្ទុយភេទ បញ្ចៀសការយល់ច្រឡំ ។
ឆ្នាំមមី ៖ ការងារ ប្រមូលផ្តុំក្នុងកិច្ចការរបស់ខ្លួនឲ្យបានល្អ កុំលូកជ្រៅក្នុងរឿងអ្នកដទៃ ។ លុយកាក់ ចាយវាយត្រូវសន្សំសំចៃ ព្រោះចំណូលមិននឹងនរ ។ មនោសញ្ចេតនា អាក្រក់បំផុត គួរមានភាពជឿជាក់លើគ្នាទើបមិនឈានទៅបែកបាក់ ៕
ឆ្នាំមមែ៖ រីកចម្រើន អំណោយផលល្អ ត្រូវបានថ្នាក់លើ មិត្តភក្តិគាំទ្រ ។ លុយកាក់ថ្ងៃនេះគួរសម្រួលរៀបចំការគ្រប់គ្រងលុយកាក់ឡើងវិញ ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយ សុភមង្គល ។
ឆ្នាំវក ៖ ការងារ ល្អប្រសើរ អ្នកនៅជុំវិញវាយតម្លៃខ្ពស់ សមត្ថភាពរបស់អ្នក ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា ល្អបំផុត ថ្ងៃនេះសក្តិសមសម្រាប់ការសុំរៀបការ ។
ឆ្នាំរកា ៖ ការងារ ប្រព្រឹត្តទៅតាមការគ្រោងទុក ពុំមានបញ្ហាអ្វីមករាំងស្ទះ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មិនត្រូវលោភលន់ហួសក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា ធ្លាក់ចុះងាយកើតមានការឈ្លោះប្រកែកគ្នា ។
ឆ្នាំចរ ៖ ការងារមានអ្នកជួយជ្រោមជ្រែង មានព័ត៌មានល្អអំពីការឡើងតំណែង ។ លុយកាក់ ជាថ្ងៃសមស្របសម្រាប់ការវិនិយោគរកស៊ី ។ មនោសញ្ចេតនា ផ្អែមល្ហែម មានភាពកក់ក្តៅបំផុត ។
ឆ្នាំកុរ ៖ ការងារ គ្រប់យ៉ាងដំណើរការដោយររលូន មានឱកាសល្អៗច្រើន ថ្នាក់លើពេញចិត្ត អ្នករួមការងារគាំទ្រ ។ លុយកាក់ គួរជំរុញបន្ថែមទៀត ការវិនិយោគរកស៊ីនឹងទទួលបានចំណូលយ៉ាងគាប់ចិត្ត ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕