Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

TikTok នឹងបន្ថែមមុខងារ Content Levels ដើម្បីកំណត់ការបង្ហាញវីដេអូមួយចំនួនដល់យុវវ័យ

spot_img

ភ្នំពេញ៖ កាលពីខែកុម្ភៈ TikTok បានប្រកាសថា ខ្លួនកំពុងបង្កើតមុខងារថ្មី ដើម្បីអាចកំណត់អាយុអ្នកប្រើប្រាស់យុវវ័យទាក់ទងនឹងប្រភេទមាតិកាមួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសុវត្ថិភាពសម្រាប់មនុស្សវ័យជំទង់។ ឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញអំពីប្រព័ន្ធវាយតម្លៃរបស់ខ្លួន ដែលហៅថា Content Levels ដែលពួកគេគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ខណៈពេលដែលមាតិកាសម្រាប់មនុស្សពេញវ័យ (adult content) ត្រូវបានហាមឃាត់នៅលើវេទិកា ប៉ុន្តែខ្លឹមសារមួយចំនួននៅក្នុងកម្មវិធីអាចមាន ខ្លឹមសារសម្រាប់តែមនុស្សចាស់ទុំ ឬទាក់ទងទៅនឹងព្រឹត្តិការណ៍ហិង្សាដែលសម្រាប់តែអ្នកប្រើប្រាស់ដែលមានវ័យចំណាស់។ កម្រិតរបស់មាតិកាត្រូវបានរចនាឡើងដើម្បីកំណត់មាតិកាបែបនេះ ជាមាតិកាសម្រាប់មនុស្សពេញវ័យ ហើយវានឹងត្រូវបានបិទកុំឱ្យអ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៣ទៅ ១៧ឆ្នាំមើលឃើញ។

គួរបញ្ជាក់ដែរថា ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីបន្ថែមមុខងារក្នុងការកំណត់អាយុរបស់អ្នកប្រើប្រាស់ទៅលើមាតិកាមួយចំនួននេះ បន្ទាប់ពីមានការស៊ើបអង្កេតរបស់សភា សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ ដែលពួកគេបានទាមទារឱ្យក្រុមហ៊ុនធ្វើការកែសម្រួលក្នុងការសរសេរកម្មវិធីដើម្បីចៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលលើកតម្កើងបញ្ហាការហូបចុក គ្រឿងញៀន និងអំពើហិង្សាដល់យុវវ័យ។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ TikTok ក៏ត្រូវបានប្តឹងដោយឪពុកម្តាយដែលកូនរបស់ពួកគេបានស្លាប់ បន្ទាប់ពីការធ្វើតម្រាប់ប៉ុនប៉ងប្រឈមមុខនឹងគ្រោះថ្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានឃើញនៅលើវេទិការបស់ TikTok៕ រក្សាសិទ្ធិដោយ ៖​សុទ្ធ លី

spot_img
×