រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី Ng Eng Hen កំពុងធ្វើទស្សនកិច្ចនៅជប៉ុន ។ លោកឲ្យដឹងថា សិង្ហបុរីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រៀបចំជំនួបកំពូលរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើងនៅថ្ងៃទី ១២ ខែមិថុនា ព្រមទាំងសង្ឃឹមថា ជំនួបនេះនឹងទទួលបានលទ្ធផលសកម្ម ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ក្នុងសន្និសីទកាសែតនាស្នាក់ក្រសួងការពារជាតិនៅតូក្យូ ។
រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Onodera ឲ្យដឹងថា ជំនួបខាងមុខទាមទារដល់កូរ៉េខាងជើង ត្រូវមានសកម្មភាពជាក់ស្តែងបាញ់ឆ្ពោះទៅគោលដៅ បោះបង់ចោល “ទាំងស្រុង អាចត្រួតពិនិត្យបាន និង មិនអាចប្រែក្រឡាស” ចំពោះកាំជ្រួចអន្តរទ្វីប និងអាវុធប្រល័យលោក ។
លោក Onodera ក៏បានធ្វើការកត់សម្គាល់ថា កូរ៉េខាងជើង កំពុងអនុវត្តវិធីសាស្ត្រចូលកៀក “ការសម្របសម្រួល” ប៉ុន្តែ “នៅពុំទាន់សន្យាជាផ្លូវការរឿងអ្វីទាំងអស់” ជុំវិញបញ្ហានៃដំណើរការរំសាយនុយក្លេអ៊ែរយ៉ាងជាក់លាក់មួយ ។
ខណៈពេលដែលការងារត្រៀមបម្រុងកំពុងត្រូវបានដំណើរការសម្រាប់ជំនួបកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើង ថ្មីៗនេះក្រុងព្យុងយ៉ាងបានគមរាមលុបចោលជំនួបនេះ ប្រសិនបើអាមេរិកនៅតែសំណូមពរឲ្យកូរ៉េខាងជើងលុបចោលនុយក្លេអ៊ែជាឯកតោភាគី និង គ្មានលក្ខខណ្ឌនោះ ៕ សូយន