វីដេអូឃ្លីបមួយ ដែលទើបតែត្រូវបានចែកចាយនៅបណ្ដាញសង្គម បានកំពុងធ្វើអោយអ្នកនិយមលេងអ៊ីនធឺណេត មានការរំជើបរំជួលចិត្តជាខ្លាំង ដោយសារតែទង្វើដ៏មិននឹកស្មានរបស់បុរសជាប្តីជនជាតិវៀតណាមម្នាក់ ខណៈពេលចាប់បានប្រពន្ធរបស់ខ្លួន កំពុងនៅជាមួយប្រុសស្នេហ៍។
បើតាមអ្នកដែលបានចែករំលែកឃ្លីបនេះ បានឲ្យដឹងថា បុរសជាប្តីកំពុងបើករថយន្តស៊េរីទំនើប ពេលចាប់ប្រពន្ធ និងប្រុសស្នេហ៍នោះ កំពុងឱបគ្នានៅលើចិញ្ចើមផ្លូវ ជំនួសឲ្យរករឿង បុរសជាប្តីចិត្តព្រះ បានដើរចូលហើយលុតជង្គង់ឱនក្បាលថ្វាយបង្គំ នៅចំពោះមុខអ្នកទាំងពីរ។ សកម្មភាពភ្លាមៗរបស់បុរសពាក់អាវសជាប្តីពុំបានធ្វើឱ្យគូស្នេហ៍ផិតក្បត់នេះ អាចបញ្ចេញប្រតិកម្មអ្វីនោះទេ គឺបានត្រឹមស្រឡាំងកាំងប៉ុណ្ណោះ។
បន្ទាប់ពីលុតជង្គង់ថ្វាយបង្គំរួច បុរសជាប្តីរូបនោះ ក៏បានលើកដៃសំពះជូនពរពូកគេ រួចដើរចាកចេញទៅកាន់រថយន្ត ដោយទុកឲ្យគូស្នេហ៍នេះនៅបន្តឱបថើបគ្នាទៀតចុះ។
យ៉ាងណាមិញ នៅចុងបញ្ចប់នៃឃ្លីប គេអាចឃើញស្រ្តីជាប្រពន្ធផិតក្បត់ បានដួលទៅនឹងដី ដែលហាក់ដូចជាយំសោកស្រណោះ បន្ទាប់ពីបានឃើញទង្វើរបស់ប្តី។
វីដេអូឃ្លីបនេះ បានទាក់ទាញអ្នកចូលមើលរាប់លានដង រាប់រយរាប់ពាន់ចែករំលែក និងការបញ្ចេញយោបល់ពីអ្នកនិយមលេងអ៊ីនធឺណិតយ៉ាងច្រើន។ គេមិនច្បាស់ថា ឃ្លីបនេះថតនៅទីណានោះទេ ប៉ុន្តែរូបភាពនៃសួស្តីឆ្នាំថ្មីដែលបិទនៅលើរបង ធ្វើឱ្យមនុស្សជាច្រើនគិតថា ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ។
តាមរយៈការវិភាគស្ថានការណ៍នេះ មហាជនជាច្រើនបានបញ្ចេញមតិថា នេះជាឈុតឆាកដើម្បីទាក់ទាញអ្នកលេងអ៊ីនធឺណិត។ តែទោះជាយ៉ាងណា ទង្វើ«ប្រច័ណ្ឌអហិង្សា» នេះនៅតែទទួលបានការគាំទ្រពីមហាជនជាច្រើន។
មតិលេចធ្លោមួយចំនួនរបស់សហគមន៍អនឡាញអំពីស្ថានភាពនេះ បានលើកឡើងថា៖ «ខ្ញុំជឿថា អារម្មណ៍ពេលនោះពិតជាឈឺចាប់ណាស់ ប៉ុន្តែក្នុងនាមជាបុរស ខ្ញុំចូលចិត្តអាកប្បកិរិយារបស់អ្នក ជាបុរសចាស់ទុំទាំងគិត និងស៊ូទ្រាំអត់ធ្មត់, គាត់ច្បាស់ជាខូចចិត្តហើយ ប៉ុន្តែនៅតែស្ងប់ស្ងាត់ និងស្លូតបូត ពិតជាសកម្មភាពដ៏អស្ចារ្យដែលមិនមែនគ្រប់គ្នាអាចធ្វើបាន។ សូមសំណាងល្អនៅពេលក្រោយ!, គាត់ច្បាស់ជាខូចចិត្តហើយ ប៉ុន្តែនៅតែស្ងប់ស្ងាត់ និងស្លូតបូត ពិតជាសកម្មភាពដ៏អស្ចារ្យដែលមិនមែនគ្រប់គ្នាអាចធ្វើបាន សូមសំណាងល្អ!, មើលទៅប្រពន្ធ ប្រហែលខូចចិត្តខ្លាំង និងសោកស្តាយអស់មួយជីវិត ពេលចង់មកត្រឡប់មកវិញ នាងនឹងមិនមានឱកាសទៀតឡើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

