Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់ កូន​ឆ្លា.ក់​អី ពុទ្ធោ មិន​នឹកស្មាន​កូនសោ វេជ្ជបណ្ឌិត​ណែនាំ​ឪពុក​ម្តាយ​វិធី​សង្គ្រោះ​បន្ទាន់​កុំ​ព្យាយា​ម​ប្រើ​ដៃ ព្រោះថា…

គ្រួសារមួយ បន្ទាប់ពីមិនអាចប្រើ​ដៃខ្វះ​ចេញបាន​ក៏បានប្រញាប់ប្រញាល់យកកូនតូចរបស់ពួកគេ​ទៅ​មន្ទីរពេទ្យកុមារ ដើម្បីសង្គ្រោះ​បន្ទាន់។ គ្រូពេទ្យបានពិនិត្យ​និងរកឃើញវត្ថុរឹងមួយ​នៅ​ក្នុងបំពង់អាហាររបស់ទារក នោះគឺជាកូនសោទំហំ 2×4 សង់ទីម៉ែត្រ។

ទាក់ទងករណីនេះ យោងតាមវេជ្ជបណ្ឌិត Doan Thi Thanh Hong មន្ទីរពេទ្យកុមារទី២ បានឲ្យដឹងថា កុមារតូចៗតែងតែដាក់របស់នៅក្នុងដៃរបស់ពួកគេ ទៅក្នុងមាត់។ កុមារដែលលេបវត្ថុស្រួចចូលបំពង់អាហារ គឺអាចបំផ្លាញក្រពះ​ពោះវៀន ហើយថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង។ មន្ទីរពេទ្យទទួលកុមារជា​ប្រចាំជាមួយវត្ថុរឹងដូចជា កូនសោ ចិញ្ចៀន កាក់ និងប្រដាប់ប្រដាក្មេងលេងដទៃទៀតជាដើម។

លោកវេជ្ជបណ្ឌិត Thanh Hong ក៏ណែនាំឱ្យឪពុកម្តាយទុករបស់គ្រោះថ្នាក់ ឱ្យឆ្ងាយពីដៃកុមារ ដូចជាគ្រឿងអលង្ការ និងប្រដាប់ប្រដាក្មេងលេងតូចៗ ដែលងាយស្រួលសម្រាប់កុមារដាក់ក្នុងមាត់ និងលេបក្នុងពោះ។ ហេតុនេះ ត្រូវយកចិត្តទុកវដាក់ដោយប្រុងប្រយ័ត្ន នៅពេលកុមារលេង ជៀសវាងស្ថានភាពដែលបណ្តាលឱ្យមានគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត Thanh Hong ក៏បានណែនាំទៀតថា នៅពេលកុមារលេបចូល សូមកុំព្យាយាមទាញវាចេញដោយដៃរបស់អ្នក ព្រោះវានឹងធ្វើឱ្យវត្ថុនោះរសាត់ទៅៗកាន់តែជ្រៅ នាំឱ្យមានគ្រោះថ្នាក់។ ហើយប្រការដែលល្អ គឺត្រូវប្រញាប់នាំកូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីពិនិត្យ និងព្យាបាលទាន់ពេលវេលាដោយវេជ្ជបណ្ឌិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×