សៀមរាប៖ ខណៈដែលពេលមេឃកំពុងបង្អុរភ្លៀងរលឹមតិចៗ នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ កើតមានករណីរន្ទះបាញ់បណ្តាលឲ្យត្រូវចំគោងាប់ចំនួន១១ក្បាល ដែលហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចខាងកើតភ្នំបង្គូវ ចម្ងាយពីភូមិគ្រៀលពង ប្រហែល ២គីឡូម៉ែត្រក្នុងឃុំពពេល ស្រុកសូទ្រនិគមន៍។
នគរបាលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា សត្វគោដែលងាប់នោះមានមេចំនួន ១០ក្បាល និងគោឈ្មោះចំនួន ១ក្បាល។ ម្ចាស់គោមានឈ្មោះ វី វីត ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិព្រៃលាន ឃុំពពេលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាម៕ ដោយ៖បញ្ញាស័ក្តិ