Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយគូ​ទៀតហើយ! លោកតា​សក់ស្កូវ​ព្រោ​ង រៀបការ​ប្រពន្ធ​ក្មេង​ផ្អើល​អស់អ្នក​ភូមិ ក្មេងៗឃើញហើយលាន់មាត់ថា…

វីដេអូឃ្លីបមួយថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលព្រឺតតែម្តង គ្រាដែលបានឃើញលោកតាម្នាក់ វ័យចូលជាង ៧០ ឆ្នាំ សក់ឡើងស្កូវព្រោង តែនៅមានសំណាង បានរៀបការម្តងទៀត​ជាពិសេសបានប្រពន្ធឡើងក្មេងវ័យជាង៣០ប៉ុណ្ណោះ។

មង្កលការនេះ គេពុំបានដឹងថា កើតឡើងនៅស្រុកភូមិណានោះទេ តែបើតាមពិនិត្យមើលកាលបរិច្ឆាទក្នុងវីដេអូ គឺទើបកើតឡើងថ្មីៗនេះ ដោយរៀបចំធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ទន្ទឹមនេះផងដែរ មហាជនដែលនិយមលេងបណ្តាញសង្គមជាច្រើន បានសម្តែងការភ្ញាក់ផ្អើល និងលួចច្រណែនដល់លោកតាមិនស្ទើរនោះទេ ព្រោះថា បើទោះជាគាត់អាយុច្រើនទៅហើយក្តី តែគាត់មានមន្តស្នេហ៍អាចទាក់ទាញនារីស្រស់ស្អាតម្នាក់ឡើងម៉ាប់ទ្រលក់ទ្រលន់ បាក់ចិត្តព្រមស្រឡាញ់ និងរៀបការជាមួយយ៉ាងរំភើបរីករាយ នេះបានន័យថា លោកតាពិតជាមិនធម្មតាមែន សូមសរសើរដោយស្មោះ។​

ប៉ុន្តែ ទន្ទឹមនឹងមានមតិសរសើរ ក៏មានមនុស្សមួយចំនួន បានរិះគន់ថា ចាស់ចំណាស់ហ្នឹងហើយ មិនគិតរកវត្តវ៉ា ទន្ទិញធម៌អានោះទេ បែរជានៅចង់បានប្រពន្ធក្មេងទៅវិញ តើស៊ូបានប៉ុន្មានទឹកហ្នឹង!។ តែទោះជាមានការរិះគន់យ៉ាងណាក៏ដោយ គឺមិនសំខាន់ អ្វីដែលសំខាន់ គឺពួកគាត់ទាំងពីរស្រឡាញ់គ្នាចិត្ត និងចិត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×