បុរសចំណាស់ម្នាក់ បានដេកលង់លក់ទាំងមិនទឹកជំនន់កើតឡើងនៅក្នុងផ្ទះ។ ប៉ុន្តែ នៅពេលភ្ញាក់ឡើង ឃើញកង្ហារកំពុងដោតនៅនឹងហ្វ្រ៊ីភ្លើង ត្រូវបានលិចក្នុងទឹក គាត់ក៏ប្រញាប់ប្រញាល់ចុះទៅលើក ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់តែម្តង ប៉ុន្តែ សំណាងល្អ ពុំបណ្តាលឲ្យគាត់បាត់បង់ជីវិតនោះទេ ដោយគ្រាន់តែរងរបួសប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្ត Samut Songkhram កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
លោក Somsak អាយុ ៦៨ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា នៅពេលគាត់ភ្ញាក់ពីដំណេក ឃើញទឹកជំនន់ចូលក្នុងផ្ទះ និងលិចកង្ហារ គាត់ក៏ព្យាយាមទៅលើកកង្ហារ និងរបស់របរដទៃទៀត ប៉ុន្តែ នៅពេលចូលក្នុងទឹកភ្លាម ស្រាប់តែត្រូវអគ្គិសនីឆក់តែម្តង។
ស្ថានភាពនៅពេលនោះ លោក Somsak ខ្លួនរបស់គាត់នៅតែនៅលើគ្រែ ខណៈជើងទាំងពីរនៅក្នុងទឹក។ តែទោះជាយ៉ាងណា សំណាងល្អ គាត់ត្រូវបានគ្រួសារមកទាន់ពេល ហើយបានអ្នកជិតខាងមកជួយ នាំយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
Mongkol អាយុ ៤០ ឆ្នាំ អ្នកជិតខាង បាននិយាយថា លោក Somsak កំពុងដេកនៅផ្ទះតែម្នាក់ឯង ខណៈសមាជិកគ្រួសារទៅពិធីបុណ្យសពគេ។ ក្រុមគ្រួសារបានត្រឡប់មកផ្ទះវិញ ក៏ឃើញលោក Somsank សន្លប់ដោយជើងទាំងពីរនៅក្នុងទឹក។
ក្រុមសង្គ្រោះបានធ្វើការសង្គ្រោះបឋម ហើយទីបំផុត Somsak ដឹងខ្លួនឡើងវិញ។ គេសង្ឃឹមថា Somsak នឹងជាសះស្បើយឆាប់ឡើងវិញ ហើយគាត់ប្រហែលជាមិនដេកនៅក្រោមផ្ទះតែម្នាក់ឯងទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


