Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន! កំពុង​លេង​ទឹក​នៅ​ខាងក្រោម ស្រាប់តែ​ជំនន់​ទឹកភ្លៀង​កើតឡើង​ភ្លាម ធ្វើ​ឲ្យ​ក្មេង​ៗ​ជិត១០នាក់ ត្រូវ​ជាប់​គាំ​ង…

នេះជាវេលាដ៏រន្ធត់ខ្លាំងណាស់ នៅពេលដែលបានឃើញក្មេងៗប្រុសស្រីតូចធំ​ប្រមាណជិត ១០ នាក់ ត្រូវជាប់គាំងនៅក្នុងជំនន់ទឹកភ្លៀង ដោយសារទឹកធ្លាក់មកពីខាងលើកើនឡើងយ៉ាងលឿនភ្លាមៗ មិនអាចរត់ឡើងគោកទាន់ពេលបាន។ ប៉ុន្តែ សំណាងណាស់ ដែលបានដើមឈើរជួយសង្រ្គោះជីវិត ពុំនោះទេ សប្បាយក្លាយជាសោនាដកម្មជាក់ជាមិនខាន។

ហេតុការណ៍រន្ធត់នេះ បានកើតឡើងនៅមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២។

បើតាមស្រ្តីម្នាក់ ដែលបានថតវីដេអូនៃទិដ្ឋភាពក្រុមសង្គ្រោះជួយរំដោះក្មេងៗទាំងនោះ បានប្រាប់ឲ្យដឹងថា ក្មេងៗទាំងនោះកំពុងលេងទឹក ប៉ុន្តែ ដោយសារ នៅខាងក្រោមកំពុងភ្លៀងតិចៗ ក៏គិតថាមិនអី ឪពុកម្តាយក៏បន្តឲ្យកូនៗលេង និងខ្លះក៏ដេកយោលអង្រឹង ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺស្រាប់តែទឹកហូរបុកមកយ៉ាងសន្ទាប់ និងកើនឡើងខ្លាំងក្លាតែម្តង ដែលជាហេតុធ្វើឲ្យពួកគេមិនអាចមានពេលរត់គេចចេញទាន់។

តែទោះជាយ៉ាងណា ពិតជាសំណាងហើយ ដែលបានដើមឈើ១ដើមការពារ ដោយក្មេងៗទាំងនោះ បានឡើងទៅខាងលើ ម្នាក់ៗភ័យមុខឡើងស្វាយអស់ហើយ។ តែយ៉ាងណា ក៏សូមអរគុណយ៉ាងខ្លាំង ចំពោះក្រុមសង្គ្រោះដែលបានប្រថុយគ្រោះថ្នាក់ខ្លួនឯងពួកគាត់ ឆ្លងកាត់ទឹកកំពុងហូរបុកខ្លាំង ដើម្បីរំដោះក្មេងៗទាំងនោះ មកកាន់លើគោកវិញដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×