Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ហ៊ុន ស៊ីណាត ពន្លាត់ស្បែកមុខ នាង ទ្រីញ ផល្លា រឿងយករូបសម្ដេចតេជោ ហ៊ុន សែន ដាក់ខូវើរក្នុងហ្វេសប៊ុក កំញើញគេ

spot_img

ភ្នំពេញ ៖ ខណៈពេលស្រីស្អាតស៊ិចស៊ីឥតកេរ្តិ៍ខ្មាស នាង ទ្រីញ ផល្លា អ្នកលក់ផលិតផលតាមអនឡាញ ប្ដឹងលោកប្ដីរបស់ខ្លួន គឺលោក ជឿន ប៊ុនចក់ ហៅអេដមីនជីងចក់ ចោទប្រកាន់ថា ប្រអំពើហិង្សាវាយដំច្រំធាក់ធ្ងន់ធ្ងរ និងថែមទាំងបានយករូបថត សម្ដេចតេជោ ហ៊ុន សែន ដែលនាងធ្លាប់សុំថតជាមួយទុកជាអនុស្សាវរីយ៍កាលពី៥ឆ្នាំមុន ទៅដាក់ជាខូវើរក្នុងហ្វេសប៊ុករបស់នាង ដើម្បីដាក់សម្ពាធទៅលើ លោកប្ដី ជឿន ប៊ុនចក់ និងសមត្ថកិច្ច ឱ្យគេខ្លាចរអា ថា នាងមានខ្សែថ្នាក់ដឹកនាំកំពូលនោះ, ស្រាប់តែ លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហែកកកាយខ្ទេច ថា នេះគ្រាន់តែជាល្បិចកំញើញគេឯងរបស់នាង ទ្រីញ ផល្លា តែប៉ុណ្ណោះ។

ចំពោះទំនាស់ទាស់ទែងក្នុងគ្រួសាររបស់ លោក ជឿន ប៊ុនចក់ ហៅ អេដមីន ជីងចក់ និង នាង ទ្រីញ ផល្លា ត្រូវបានលោកជំទាវ ហ៊ុន សុីណាត ចាត់ទុកថា វាប្រៀបដូចជាចានក្នុងរាវ តែងតែប៉ះទង្គិចរណ្ដំគ្នាអ៊ីចឹងហើយ, ប៉ុន្តែស្ត្រីដែលត្រូវបានគេមើលឃើញថា មានល្បិចពិសពុល ស្លៀកពាក់សិចស៊ីហួសប្រមាណ បញ្ចេញកេរ្តិ៍ភេទស្ទើរតែទាំងស្រុងឱ្យគេឃើញជាសាធារណៈរូបនេះ បានយករូបបងប្រុសរបស់ លោកជំទាវ គឺ សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូល ទៅដាក់ជាខូវើរក្នុងហ្វេសប៊ុក (ដូចក្នុងរូប) គឺលោកជំទាវមិនគាំទ្រជាដាច់ខាត ព្រោះវាស្មើនឹងយក សម្ដេចតេជោ ហ៊៊ន សែន ទៅប្រឡាក់ប្រឡូសជាមួយនឹងស្រីល្បិចពិសពុលសិចស៊ីឥតកេរ្តិ៍ខ្មាស នាង ទ្រីញ ផល្លា ដែលគេដឹងរឿងអាស្រូវស្អុយគគ្រុករបស់នាងមួយនេះស្ទើរតែទូទាំងប្រទេសនោះ គឺមិនសមរម្យឡើយ។

លោកជំទាវដែលចូលចិត្តធ្វើកិច្ចការសប្បុរសធម៌ជួយសង្គមរូបនេះ បានបញ្ជាក់ថា នាង ទ្រីញ ផល្លា ស្ត្រីជើងល្អ ពិសពុល ល្បិចច្រើន បានបន្លំកេងចំណេញ ដោយយកឥទ្ធិពល សម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលទៅធ្វើជាខ្នងបង្អែករបស់ខ្លួនកម្លាសមត្ថកិច្ច ខណៈពេលមានរឿងទាស់ទែងជាមួយនឹងប្ដី គឺ លោក ជឿន ប៊ុនចក់ ហៅ អេដមីន ជីងចក់ ដើម្បីដាក់សម្ពាធទាំងប្ដី និងសមត្ថកិច្ច, គឺយករូបថត សម្ដេចតេជោ ហ៊ុន សែន តែម្ដងទៅដាក់ជាខូវើរក្នុងហ្វេសប៊ុករបស់នាង។

ស្ត្រីដែលចូលចិត្តគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ លោកជំទាវ ហ៊ុន ស៊ីណាត រូបនេះ បានបរិយាយអំពីរឿងរូបថត សម្ដេចតេជោ ហ៊ុន សែន ដែល នាង ទ្រីញ ផល្លា យកទៅដាក់ជាខូវើរក្នុងហ្វេសប៊ុក ថា កាលពីឆ្នាំ២០១៧ គឺ លោក ឃ្លាំង ហួត ជាអភិបាលខណ្ឌមួយរូប បាននាំលោកយាយរបស់ នាង ទ្រីញ ផល្លា ចូលជួបសម្ដែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយគ្រានោះ នាង ទ្រីញ ផល្លា សុំតោងទៅជាមួយ ក៏បានថតរូបជាមួយ សម្តេចតេជោ ហ៊ុន សែន និងជាមួយ លោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច, កាលនោះ ថតរូបទាំងអស់មាន គ្នា ៤រូប ប៉ុន្តែ នាង ទ្រីញ ផល្លា នេះ ក៏អាក្រក់ទៅទៀត កាត់រូបគេម្នាក់ទៀតចេញ ទុកឱ្យនៅសល់តែ៣នាក់ គឺរូបនាងឈរកណ្ដាល អមសងខាងដោយ សម្តេចតេជោ ហ៊ុន សែន និងលោក សេង ទៀង ទៅវិញ (ដូចក្នុងរូប)។

លុះមួយរយៈចុងក្រោយនេះ នាង ទ្រីញ ផល្លា អ្នកលក់ផលិតផលជំនួយសម្រស់តាមអនឡាញរូបនេះ ស្រាប់តែថតបង្ហាញរូបរាងសិចស៊ី បញ្ចេញកេរ្ថិ៍ភេទ កេរ្តិ៍ខ្មាសស្ទើរតែទាំងស្រុង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សម្ដេចតេជោ ហ៊ុន សែន ខ្លាំងពេកណាស់, ដូច្នេះ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនលើសលប់ បានទាក់ទងទៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យដករូប សម្ដេចតេជោ ហ៊ុន សែន ចេញពីខូវើរហ្វេសប៊ុករបស់ស្រីមានចរិយាមារយាទមិនល្អនេះចេញឲ្យជ្រះស្រឡះ កុំឱ្យអាប់ឱនកិត្តិយសរបស់សម្ដេច, ហើយពេលនេះ នាង ទ្រីញ ផល្លា បានដករូបនោះចេញហើយ ប៉ុន្តែ នាង ទ្រីញ ផល្លា នៅបាននិយាយកេងចំណេញទៀតដោយប្រើពាក្យថា លោកតាខ្ញុំ លោកតាខ្ញុំខលមក សុំឱ្យដក, ហើយពេលនេះ ខ្ញុំក៏ដកចេញទៅ… ដែលតាមពិត គឺ លោក សេង ទៀង ជាអ្នកខលស្នើឲ្យដករូបសម្ដេចតេជោចេញន៉ុណ្ណោះ ព្រោះយល់ថា នាងមិនស័ក្ដិសមយករូបថ្នាក់ដឹកនាំកំពូលសម្ដេចតេជោ ហ៊ុន សែន ទៅដាក់ខូវើរក្នុងហ្វេសប៊ុករបស់នាងដែលមានរឿងអាស្រូវ បញ្ចេញកេរ្តិ៍ភេទស្ទើរឃើញទាំងស្រុងបែបនេះឡើយ។

គួរបញ្ជាក់ថា នាង ទ្រិញ ផល្លា នាពេលនេះ បានធ្វើឲ្យមហាជនជាច្រើន ប្រែអស់ចិត្តដែលធ្លាប់គាំទ្រសឹង ៩០% បន្ទាប់ពីអតីតស្វាមីលោក ជឿន ប៊ុនចក់ ឬហៅ Admin-ជីងចក់ កាលពីពេលកន្លងទៅថ្មីៗនេះ បានទម្លាយរឿងឡើងខ្ទេចថា នាងជាប្រពន្ធជើងល្អ ស្រីកាឡកិណី ប្រឌិតរឿងថា ខ្លួនប្រើហិង្សា និងប្រឌិតរឿងគ្រប់យ៉ាង ដើម្បីឲ្យសមត្ថកិច្ចចាប់ប្តីខ្លួនឯងដាក់គុក ព្រោះតែមានគំនិតចង់ក្រសោបយកទ្រព្យសម្បត្តិរបស់លោកសរុបជាង ៥៧ ម៉ឺនដុល្លារ, ហើយពេលនេះកំពុងតែស្ថិតនៅក្នុងចំណាត់ការរបស់សមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×