Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​វាស់កម្ពស់​ផ្អើល​ទៀតហើយ! ធ្លា.យ​ដំណឹង ទ្រិ​ញ ផល្លា ត្រូវ​នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា​កោះ​ហៅ ពាក់ព័ន្ធ​រឿង​ស្លៀក​ស្ទើរ​លេ.ចកេរ្តិ៍​លើគោក

ប្រិយមិត្តបានដឹងហើយ ស្របពេលដែលអ្នកលក់ឡេរូបស្រស់ ទ្រិញ ផល្លា កំពុងផ្ទុះរឿងជាមួយអតីតស្វាមីលោក ជឿន ប៊ុនចក់ ឬហៅ Admin-ជីងចក់ ឡើងកក្រើកបណ្តាញសង្គម ពិសេសក្នុងរយៈពេលចុងក្រោយ លោក ជីងចក់ ហែកទម្លាយរឿងខ្ទេចថា នាង ផល្លា ជាប្រពន្ធជើងល្អ បានខំប្រឌិតរឿងគ្រប់យ៉ាង ដើម្បីឲ្យសមត្ថកិច្ចចាប់ប្តីដាក់គុកច្រវាក់ ដើម្បីក្រសោបយកទ្រព្យសម្បត្តិរបស់លោកសរុប ៥៧ ម៉ឺនដុល្លារ ដែលធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងនោះ ក៏ស្រាប់តែរូបភាពដ៏សិចសុីរបស់នាង ទ្រិញ ផល្លា ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ជាពិសេសវីដេអូនៅក្នុងបណ្តាញសង្គម TikTok តែម្តង។

ពិតណាស់ ខណៈឃើញរូបភាពសិចសុីបញ្ចេញកេរ្តិ៍ម៉ែស្ទើរលេចលើគោករបស់ ទ្រិញ ផល្លា កាន់តែខ្លាំងដៃ មហាជនក៏បានស្នើឲ្យក្រសួងពាក់ព័ន្ធមានវិធានការទៅលើអ្នកលក់ឡេរូបនេះ ព្រោះថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី ជាពិសេសតម្លៃស្រ្តីខ្មែរយ៉ាងខ្លាំង។ ក្នុងនោះផងដែរ លោកជំទាវ ហ៊ុន សុីណាត ព្រោះតែហួសចិត្តខ្លាំង ចំពោះទង្វើហាក់អស្ចារ្យរបស់នាង ផល្លា កាន់តែផ្គើន លោកជំទាវក៏បានដាក់ជាសំនួរទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តើនៅពេលណា ទើបមានវិធានការដូចទៅនឹងនាង កក្កដា សុភ័ណ្ឌ ដែលត្រឹមជាភេទទី៣ ខណៈនាង ផល្លា ជាស្រី ម៉េចក៏មិនហៅដុះក្អែលផង!។

ដោយឡែក ថ្មីៗនេះ បើតាមប្រភពក្នុងបណ្តាញសង្គម បានឲ្យដឹងថា អ្នកលក់ឡេរូបស្រស់ នាង ទ្រិញ ផល្លា ត្រូវបាននាយកដ្ឋានបទល្មើសបច្ចេកវិទ្យា កោះអញ្ជើញឲ្យចូលខ្លួនទៅបំភ្លឺហើយ ទាក់ទងរឿងស្លៀកបញ្ចេញភាពសិចសុីដ៏ជ្រុលហួសទាំងនោះ។ ជាក់ស្តែង ទាក់ទងរឿងនេះ គេក៏បានឃើញលោក ជីងចក់ ក៏បានឆាតតាមខិនឆ្លើយឆ្លងទៅកាន់អតីតប្រពន្ធជើងល្អ ទ្រិញ ផល្លា ថា «ហើយទៅបំភ្លឺនៅ គេហៅទៅហ្នឹងហាស?»។

តែទោះជាយ៉ាងណា គេក៏មិនទាន់ដឹងថា នាង ទ្រិញ ផល្លា នឹងចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឬ យ៉ាងណានោះទេ ខណៈគេបានឃើញខមិនឆ្លើយតបទៅកាន់អតីតប្តី ជីងចក់ វិញដោយនាង ផល្លា បានសួរថា «ទៅបំភ្លឺស្អី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×