Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ទស្សន៍ទាយ​ពីរ​របស់​ហោរា Baba Vanga សម្រាប់​ឆ្នាំ ២០២២ បាន​ក្លាយជា​ការពិ​ត ខណៈទំនាយចុងឆ្នាំ គឺ…

ក្នុងចំណោមការទស្សន៍ទាយរបស់ព្យាការីពិការភ្នែក Baba Vanga អំពីឆ្នាំ ២០២២ យ៉ាងហោចណាស់មានពីរ បានបង្ហាញថាត្រឹមត្រូវ។ តើ​មានទំនាយអ្វីខ្លះទៀត ​ដែលអ្នកត្រូវនិយាយអំពីឆ្នាំនេះ?។

Baba Vanga ត្រូវបានគេចាត់ទុកថាជាហោរាដ៏ល្បីល្បាញបំផុតមួយរូប ក្នុងប្រវត្តិសាស្ត្រពិភពលោក។ ហើយវាហាក់ដូចជាការព្យាករណ៍មួយចំនួនរបស់គាត់សម្រាប់ឆ្នាំ ២០២២ បានក្លាយជាការពិត។

គេហទំព័រព័ត៌មានជា​ច្រើន​បានចង្អុលបង្ហាញថា ​មានឧប្បត្តិហេតុយ៉ាងហោចណាស់​២​ករណី​ដែលបានកើតឡើង​ដូចការលើកឡើងរបស់លោកស្រី Vanga។ ទីមួយ អ្នកស្រីព្យាករណ៍ថា នៅឆ្នាំ២០២២ ប្រទេសមួយចំនួននៅអាស៊ី និងអូស្ត្រាលីនឹងជួបប្រទះ “ទឹកជំនន់ធ្ងន់ធ្ងរ”។

ជាការពិតណាស់ នាពេលថ្មីៗនេះ តំបន់ជាច្រើននៃប្រទេសអូស្ត្រាលីបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់រីករាលដាល និងមានការជម្លៀសប្រជាជនរាប់សែននាក់។

ជាមួយគ្នានោះ លោកស្រី Vanga ក៏បានព្យាករណ៍ថា ទីក្រុងជាច្រើនទទួលរងការខ្វះខាតទឹក ដោយសារគ្រោះរាំងស្ងួត ហើយនោះជាអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប។

នៅប្រទេសព័រទុយហ្គាល់ អ្នកស្រុកត្រូវបានគេណែនាំឱ្យប្រើប្រាស់ទឹកដែលមានកំណត់ ហើយអ៊ីតាលី ក៏កំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលត្រូវបានចាត់ទុកថាអាក្រក់បំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក។ មិនត្រឹមតែ​ប៉ុណ្ណោះ ប្រទេសអឺរ៉ុបជា​ច្រើន​ក៏កំពុងរងគ្រោះ ខណៈរដូវក្តៅធ្វើឲ្យពិបាកដកដង្ហើមយ៉ាងខ្លាំង ដោយសារតែសីតុណ្ហភាពខ្ពស់ និងមិនមានភ្លៀង។ រដ្ឋាភិបាលអង់គ្លេស​ថែមទាំងត្រូវចេញការព្រមានគ្រោះថ្នាក់​សម្រាប់ប្រជាជនកុំឲ្យចេញក្រៅ ដោយសាររលកកម្តៅ​មិនធ្លាប់មាន​ពីមុនមក។

លើសពីនេះ អ្នកស្រី Vanga មានទំនាយផ្សេងទៀតសម្រាប់ឆ្នាំនេះថា នឹងមានមេរោគបណ្តាលឲ្យស្លាប់ថ្មី មានការលេចចេញជារូបរាងវាយប្រហារពីសត្វកណ្តូប និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាការពិតនិម្មិត។ តែយ៉ាងណា យើងនឹងត្រូវរង់ចាំរហូតដល់ចុងឆ្នាំនេះ ​ដើម្បីមើលថា​តើ​ទំនាយទាំងនេះ​របស់លោកស្រី Vanga ពិត​ឬ​អត់។

ថ្វីត្បិតតែលោកស្រី Vanga បានទទួលមរណភាពទៅហើយក្តី ប៉ុន្តែទំនាយរបស់លោកស្រី ត្រូវបានចុះផ្សាយក្នុងសារព័ត៌មានជាច្រើនរៀងរាល់ឆ្នាំ ព្រោះថាការព្យាករណ៍ជាច្រើនដង ត្រូវបានគេគិតថា ត្រូវនឹងព្រឹត្តិការណ៍ធំៗនៅលើពិភពលោក ដូចជាការវាយប្រហារជាដើម ចូលទៅក្នុងអគារភ្លោះនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០១ រលកយក្សស៊ូណាមិនៅប្រទេសថៃ ក្នុងឆ្នាំ ២០០៤, ការដែលលោក អូបាម៉ា ក្លាយជាប្រធានាធិបតី…។

អ្នកស្រី Vanga បានបន្សល់ទុកការព្យាករណ៍រហូតដល់ឆ្នាំ ៥០៧៩ នៅពេលដែលអ្នកស្រីគិតថា ពិភពលោកនឹងបញ្ចប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×