Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុក្តៅខ្លាំង! ស្រីស្អាតម្នាក់ ចេញ​ដំណើរ​លើ​ដង​ផ្លូវ ធានាថា អ្នកបើកបរពីក្រោយ មិនអាចវ៉ារំលង ព្រោះបើយ៉ាងនេះ…

កាលពេលថ្មីៗនេះ នៅក្នុងសហគមន៍អនឡាញម៉ូតូរបស់តៃវ៉ាន់មួយ ដែលមានអ្នកតាមដានជាងកន្លះលាននាក់ បានពាំនាំរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល មកបង្ហោះបង្ហាញទិដ្ឋាភាពនារីវ័យក្មេងម្នាក់ កំពុងអង្គុយលើម៉ូតូនៅលើដងផ្លូវ ស្ថិតក្នុងសម្លៀកបំពាក់ដ៏មិនធម្មតា បានធ្វើ​ឱ្យទាក់ភ្នែកអ្នកប្រើ​ប្រាស់ផ្លូវយ៉ាងច្រើន​។

តាមរយៈរូបភាព គេអាចមើលឃើញថា នារីវ័យក្មេងរូបនេះ ស្លៀកពាក់ដ៏សិចស៊ី ដោយល្វែងលើខាងក្រោយល្ហល្ហេវ (បិទបាំងផ្នែកខាងមុខ) ខណៈផ្នែកខាងក្រោម គឺជាខោខូវប៊យខ្លីពណ៌ខ្មៅ កាត់ឆែកៗ​រំលេចចេញសាច់គូទឡើងសខ្ចី​ដែលធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ សឹងតែ​មិនអាចបិទភ្នែកបាននោះទេ។

យ៉ាងណាមិញ នៅក្នុងការបង្ហោះនោះ ដែលបានដាក់ Caption ថា “ពន្លឺចែងចាំង នាអាកាសធាតុរដូវក្តៅបច្ចុប្បន្ន” បន្ទាប់ពីត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជា​ច្រើន។ ក្នុងនោះ ពួកគេ​បានបញ្ចេញមតិ comment ឡើងព្រោងព្រាត ទាំងអស់សំណើចថា៖ តោះ​! បើកឡាន មើលទិដ្ឋភាពសងខាងផ្លូវឲ្យត្រជាក់ភ្នែក​កុំជែងគ្នាណា!, ភាពស្រស់ស្អាតនៃទិដ្ឋភាពនៅតាមផ្លូវ គឺតែងតែស្រស់ស្អាត,…។

រីឯអ្នកប្រើ​បណ្ដាញសង្គមមួយចំនួន​ក៏បានលើកឡើងជាការព្រួយបារម្ភថា ​អាកាសធាតុក្តៅ​ហើយ​ជា​ចំណូលចិត្តផ្ទាល់ខ្លួន​ក្នុងការស្លៀកពាក់ ទោះជាបែបណាក៏ដោយ ប៉ុន្តែ ​គួរតែ​យកចិត្តទុកដាក់លើ​សុវត្ថិភាពខ្លួនឯងផង ជៀសវាងសម្លឹងភ្លឹកកើតមានគ្រោះថ្នាក់នាំទុក្ខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×