Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបករណ៍​ភ្លេងខ្មែរ​ពិរោះ​ខ្លាំង​ណាស់ ពិសេស​ដៃ​ឃឹម​ស្រី​ស្អាត ពិតជា​លេង​ឡូយ​អស្ចារ្យ មិន​សរសើរ​មិនបា​ន

ឧបករណ៍ភ្លេងខ្មែរ ដូចជា ទ្រ ឃឹម យីខេ ស្គរដៃ គឺជាឧបករណ៍ដែលមិនអាចខ្វះមួយណាបាន ​សម្រាប់ការប្រគុំចូលគ្នា ជាពិសេសនៅក្នុងកម្មពិធីមង្គលការ និងកម្មពិធីប្រពៃណីផ្សេងៗទៀតផងដែរ។

ពិតណាស់ ឧបករណ៍ភ្លេងខ្មែរ ដែលស្តាប់ទៅមិនចេះជិនណាយនេះ ជាទូទៅ គេតែងសង្កេតឃើញត្រូវបានប្រគុំឡើងដោយបុរសៗប៉ុណ្ណោះ ដោយកម្រឃើញអ្នកភ្លេងជាមនុស្សស្រី បញ្ចេញស្នាដៃឲ្យឃើញណាស់ ព្រោះថាឧបករណ៍ទាំងនេះក៏មិនងាយស្រួលក្នុងការលេងនោះឡើយ។

តែដោយឡេក វីដេអូមួយនេះ បានកំពុងធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញនារីម្នាក់ ពុំត្រឹមតែមានរូបសម្រស់ដ៏ស្រស់សោភាប៉ុណ្ណោះទេ តែនាងមានសមត្ថភាព អាចលេងឧបករណ៍ឃឹមដ៏ឡូយអស្ចារ្យ ដែលឃើញហើយមិនសរសើរមិនបាន។

ក្រោយពីបានឃើញសមត្ថភាពរបស់នាង អ្នកលេងបណ្តាញសង្គមជាច្រើន បានខមិនពេញចិត្តយ៉ាងខ្លាំង ក្នុងនោះអ្នកមានវ័យចំណាស់ៗ បានកោតសរសើរថា៖ «ពិតជាអស្ចារ្យមែនក្មួយស្រី, ទឹកដៃឃឹមអស្ចារ្យណាស់ សូមសរសើចៅស្រីអស់ពីចិត្ត, លេងឡូយណាស់ស្តាប់មិនធុញ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង