នេះគឺជារឿងប្លែក ដែលកំរនឹងកើតមានដែរ ខណៈដែលចោរពីរនាក់ ជិះសុទ្ធតែឡានមកលួចគោ។
បើតាមវីដេអូ បុរសជាចោរទាំងពីរនាក់បានចតឡាននៅក្បែរគោ ចំនែកគោវិញ ហាក់មិនមានការភ័យខ្លាច ឬផ្អើលមនុស្សសោះ។
នៅពេលឃើញមានឱកាសល្អ បុរសម្នាក់បានបើកទ្វារឡាន ហើយ ទំនងចោរនោះមានដាក់ ចំណីសំរាប់បញ្ឆោតគោរឲ្យមកកាន់តែជិតឡាន និងមានបុរសម្នាក់ទៀត ចេញពីទ្វារឡាន ខាងមុខ រួចចាប់រុញគូទគោនោះចូលក្នុងឡានតែម្តង តែមើលទៅហាក់មិនសូវ មានការពិបាកសោះ។
ចង់ដឹងចោរកាលីបនេះ លួចគោយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នា៕ សុភ័ក្ត្រ