Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ប៉ូលី​ស​ចុះ​អន្តរាគមន៍ ខណៈ​ប្រទះឃើញ​ក្មេងស្រី​អា​យុ ៤ ឆ្នាំ កំពុង​បើកបរ ដៃ​កាន់ចង្កូត​ឡាន​យ៉ាង​រំ​ភើយ

ប៉ូលីសខេត្ត Tien Giang បានបញ្ជាឱ្យប៉ូលីសក្រុង My Tho ពិនិត្យមើលវីដេអូឃ្លីបដែលបង្ហាញពីបុរសជាឪពុកម្នាក់ បានបណ្តោយឲ្យកូនស្រីអាយុ ៤ ឆ្នាំ របស់ខ្លួន អង្គុយនៅកៅអីអ្នកបើកបរ ដៃកាន់ចង្កូតឡានបើកយ៉ាងរំភើយ។

កាលពីថ្ងៃទី១៨ ខែកក្កដា ប៉ូលីសខេត្ត Tien Giang បានបញ្ជាក់ថា ឃ្លីបវីដេអូមួយដែលកំពុងទទួលការចាប់អារម្មណ៍ មានអ្នកចូលមើលជាង១លានដង ចែករំលែកជាង 162k និងមតិយ៉ាងច្រើន គឺត្រូវបានថតដោយប៉ូលីសម្នាក់ ដែលបន្ទាប់មកបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម។

វីដេអូឃ្លីបនេះ ត្រូវបានថតនៅម៉ោងប្រហែល ៩ និង ២០ នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា។ មន្ត្រីប៉ូលីសរូបនោះ ដែលមានឈ្មោះ D បានឲ្យដឹងថា ខណៈគាត់កំពុងបើកបរឆ្លងកាត់ផ្លូវ Rach Gam ឆ្ពោះទៅផ្លូវបំបែក Le Loi (ក្នុងសង្កាត់1 ក្រុង My Tho) នៅពេលនោះគាត់ក៏បានប្រទះឃើញបុរសជាឪពុកម្នាក់ពាក់អាវយឺតពណ៌ស បើកបររថយន្ត (៤កៅអី) ដោយឱ្យកូនស្រីអាយុប្រហែល ៤, ៥ ឆ្នាំ អង្គុយនៅពីមុខ ដៃទាំងពីរកាន់ចង្កូត ខណៈដៃស្តាំរបស់ឪពុកនោះកាន់ចង្កឹះលេខ។

លោកវរសេនីយ៍ឯក Nguyen Van Dung ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត Tien Giang បានឲ្យដឹងថា៖ «ករណីនេះត្រូវបានប្រគល់ឱ្យប៉ូលិសទីក្រុង My Tho ដើម្បីត្រួតពិនិត្យ និងដោះស្រាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×