បុរសម្នាក់ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ សម្តែងនូវក្តីសោកស្តាយ និងស្ទើរតែមិនអាចទទួលយកបាន ព្រោះត្រឹមតែមួយប៉ព្រិចភ្នែក គាត់ត្រូវស្លាប់ទាំងរូបនៅស្រស់ៗ ដោយសារឆក់ខ្សែភ្លើង ខណៈទៅចូលរួមធ្វើពិធីបុណ្យយាយរបស់គាត់។
នេះបើនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Savdy Ay ដែលត្រូវជាបងថ្លៃ បានបង្ហោះសារដ៏ក្រៀមក្រំ រៀបរាប់យ៉ាងសោកសៅថា៖ «មួយថ្ងៃបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ2នាក់ តើអ្នកណាទទួលយកបាន? ឱទេវតាអើយ ម៉េចបានដាច់ចិត្តម្លេះ»។
ទាក់ទងករណីនេះ ប្រភពសាច់ញាតិខាងលើ បានបញ្ជាក់ថា គាត់ជួយបកដូង ក្នុងអំឡុងពេលធ្វើបុណ្យសពយាយ តែជាអកុសល គាត់ក៏បានរអិលដួលប៉ះទៅនឹងកង្ហារដែលឆ្លងភ្លើងក៏ឆក់តែម្តងទៅ។
ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅក្នុងភូមិពេជ្រចង្វា ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ហើយសពយាយ និងចៅប្រុស ក៏ត្រូវបានធ្វើរួមជាមួយគ្នា។
ជាមួយគ្នានេះផងដែរ បងប្អូននៅក្នុងបណ្តាញសង្គម ទាំងអ្នកស្គាល់ បានសម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមនេះ និងសូមឲ្យសូមវិញ្ញាណខន្តលោកយាយ និងប្អូនប្រុស បានទៅដល់សុខតិភពកុំបីឃ្លាងឃ្លាតឡេីយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



