Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​ថែ​សម្រស់ ១០ យ៉ាង ជាមួយនឹង​ក្រូចឆ្មារ​

​វិធី​ប្រើប្រាស់​ក្រូចឆ្មារ​ដោយ​ងាយៗ​ខាងក្រោម នឹង​ជួយ​ឲ្យ​អ្នក​កម្ចាត់​ចោលការ​ខ្វាយខ្វល់​ព្រួយបារម្ភ​ចំពោះ​ភាពចំណាស់ ។​

១.​ការប្រើ​ក្រូចឆ្មារ​ដើម្បី​ថែទាំ​ស្បែក​

​ចាប់ផ្តើម​ឈាន​ចូល​មជ្ឈិមវ័យ ស្បែក​ចាប់ផ្តើម​មាន​ស្នាម​ជ្រីវជ្រួញ ពិសេស​ស្បែក​មុខ​កន្ទុយភ្នែក ។​

​យក​ក្រូចឆ្មារ​ប្រហែល​១​ផ្លែ ប្រសិនបើ​ស្បែក​ឡើង​ប្រេង យក ១/៤ ចំណិត នោះ​បន្ថែម​មួយ​ចំហៀង​ទៀត តែបើ​ស្បែក​ស្ងួត​យកតែ ១/២ ចំណិត ដាក់​ក្នុង​ចាន​ធ្វើ​ពី​ឈើ បន្ទាប់មក​យក​ក្រែម (​សម្រាប់​ធ្វើ​នំ​) កន្លះ​ស្លាបព្រា​បាយ និង​ទឹកដោះគោឆៅ​កន្លះ​ចានចង្កឹះ កូរ​ឲ្យ​សព្វ​ដាក់ចូល​ក្នុង​ឆ្នាំង​ដាំ​ឲ្យ​ពុះ រួច​ទុក​ឲ្យ​ត្រជាក់ ។ យក​ដៃ​របស់​អ្នក​ជ្រលក់​ចូលក្នុង​សា​ធាតុ​នេះ​មក​លាប​លើ​ផ្ទៃមុខ ម៉ាស្សា​ក្នុង​រង្វង់ ២០​នាទី ប្រសិនបើ​សារធាតុ​នោះ​វា​គោក​ពេក​អាច​បន្ថែម​ប្រេង​អូ​លីវ ២-៣​ដំណក់​ចូល ម៉ាស្សា ២០​នាទី រួច​លាង​ទឹក​ចេញ ។

២.​ក្រូចឆ្មារ​ធ្វើឲ្យ​ស្បែក​ភ្លឺ​

​យក​ក្រូចឆ្មារ ៣-៤ ផ្លែ ច្របាច់​ដាក់​ក្នុង​ចាន​ឈើ បន្ទាប់មក​យក​ទឹក​ក្តៅ​ឧ​ណ្ឌ​មក​ដាក់​ចូល​បន្ថែម ៤-៥ ស្លាបព្រា​កាហ្វេ យក​សំឡី​មក​ជ្រលក់ ជូត​លើ​មុខ​ទុក​រយៈពេល ៣០​នាទី អ្នក​អាច​ធ្វើ​មួយ​ថ្ងៃ​ពីរ​ទៅ​បី​ដង ប្រសិន​បើ​ចង់បាន​ប្រសិទ្ធិភាព​ខ្ពស់​។ វិធី​នេះ​ធ្វើ​សម្រាប់​អ្នក​មាន​ស្បែក​មុខ​ស្រ​អាប់ និង​ឡើង​ជាំ​។​

៣.​ក្រូចឆ្មារ​ធ្វើឲ្យ​សក់​រលោង​

​ចង់បាន​សក់​រលើបរ​លោ​ង ក្រោយពេល​កក់សក់​រួច​ម្តងៗ គប្បី​យក​ទឹក​ក្រូចឆ្មារ​ទៅ​កក់ ម្តងទៀត រួច​សម្អាត​ដោយ​ទឹក​។​

៤.​ក្រូចឆ្មារ “​កម្ចាត់​សភាព​ស្បែក​មាន​ប្រេង និង​មុនខ្សាច់​”

​ប្រសិនបើ​ស្បែក​អ្នក​ឡើង​ប្រេង នោះ​អ្នកនឹង​ប្រឈម​ការកើត​មុនខ្សាច់ បែប​នេះ​អ្នក​គប្បី ប្រើ​ទឹក​ក្រូចឆ្មារ​ដោយ​យក​សំឡី​ជ្រលក់ រួច​ជូត​ពី​លើ​តំបន់​ស្បែក​ដែលមាន​ប្រេង​ច្រើន ក៏ដូចជា​តំបន់​ដែល​រង​ការ​រាលដាល​របស់​មុនខ្សាច់ ។ ព្រោះថា ក្រូចឆ្មារ​វា​មាន​សមត្ថភាព​ធ្វើឲ្យ​រន្ធ​ញើស​រួម​តូច​មក​វិញ ។​

៥.​បង្កើត​លាង​សម្អាត​មុខ​ពី​ក្រូចឆ្មារ​

​ក្នុង​ក្រូចឆ្មារ​មាន​ផ្ទុក enzymes ម្យ៉ាង​មាន​សមត្ថភាព​សម្អាត​ស្បែក និង​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់ ។ ហេតុនេះ​ដោយ​ពុំ​បាច់​ចំណាយ​ច្រើន​ក្នុង​ការទិញ​សារធាតុ​លាង​សំអាត​មុខ​អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ដើម្បី​បង្កើត​វា ។ យក​សាច់ជូរ​បន្តិច ដាក់ចូល​ជា​មួយ​ទឹក​ក្រូចឆ្មារ​មួយ​កំណាត់ រង់ចាំ​រហូតដល់​ពេល​សាច់ជូរ​រលាយ​អស់ អ្នក​យក​សំឡី​មក​ជ្រលក់ រួច​តប់ៗ​លើ​ស្បែក​មុខ រួច​រង់ចាំ ២០​នាទី ចាំ​ប្រើ​ទឹក​ក្តៅ​ឧ​ណ្ឌ​លាង​សម្អាត ។​

៦.​ក្រូចឆ្មារ​ធ្វើឲ្យ​ស្បែក​ម៉ដ្ឋ​ខៃ

​យក​ចេកណាំវ៉ា​មួយ​ផ្លែ​កិន​ឲ្យ​ម៉ត់ លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ បន្ទាប់មក​យក​មក​លាប​លើ​ស្បែក ទុកពេល ២០​នាទី ទើប​លាង​ចេញ​។​

៧.​ក្រូចឆ្មារ​ជួយ​កម្ចាត់​អាចម៍​រុយ

​ដើម្បី​ទប់ស្កាត់​ពេល​ឃើញ​សញ្ញា​អាចម៍រុយ​លើ​ស្បែក នោះ​អ្នក​យក​ផ្នែក​ស​នៃ​ស៊ុត​មួយ​គ្រាប់ មក​លាយ​ទឹក​ក្រូចឆ្មារ​កន្លះ​ស្លាបព្រា និង​គ្រាប់​អាល់​ម៉ុង មួយ​គ្រាប់​កិន​ម៉ត់ រួច​លាយ​ជាមួយ​ស៊ុត និង​ទឹក​ក្រូចឆ្មារ មក​លាប​លើ​តំបន់​ដែល​មាន​អាចម៍​រុយ លាប​រាល់​ថ្ងៃ​នឹង​មាន​ប្រសិទ្ធភាព​។​

៨.​ក្រូចឆ្មារ​ជួយ​ទប់ទល់​ការ​ជ្រុះ​សក់​

​យក​ទឹក​ក្រូចឆ្មារ ១​ស្លាបព្រា លាយ​ជាមួយ​ប្រេងដូង​មួយ​ស្លាបព្រា កូរ​ឲ្យ​ស​ព្វលាប​លើ​សក់ ទុក​ប្រមាណ ២០​នាទី ទើប​លាង​ទឹក ។​

៩.​ក្រូចឆ្មារ​កម្ចាត់​អង្គែរ

​យក​ទឹក​ក្រូចឆ្មារ​មក​លាយ​ជាមួយ​ផ្នែក​ស​នៃ​ស៊ុត​មាត់ ហើយ​លាប​ឲ្យ​សព្វ​ពី​គល់​សក់​ដល់​ចុង​សក់​ឲ្យ​សើម​ជោគ ទុក​ប្រមាណ​១​ម៉ោង បន្ទាប់មក​ទើប​លាង​សំអាត​នឹង​ទឹក​ត្រជាក់ ។​

១០.​ក្រូចឆ្មារ​ថែទាំ​រាងកាយ

​យក​ទឹក​ក្រូចឆ្មា​រលាយ​ក្នុង​បរិមាណ​ស្មើ​គ្នា​ជាមួយ​ទឹក​ប៉េងប៉ោះ (​ប៉េងប៉ោះ​កៀប​ត្រង​យកតែ​ទឹក​) ហើយ​យក​កន្សែង​មក​ជ្រលក់​ជូត​ពេញ​ដងខ្លួន ទុក​មួយ​សន្ទុះ ប្រមាណ​ពី ១០-២០​នាទី ទើប​ងូត​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌ ប្រសិនបើ​អាច​អ្នក​អាច​ធ្វើ​វា​រៀងរាល់ថ្ងៃ ៕ លីសា

×