Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​គួរឲ្យ​ជឿ! ចោរ​ម្នាក់​ត្រូវ​ប៉ូលី​ស​ចា.ប់​ខ្លួន បន្ទាប់​សម្លា.ប់​មូស​ខាំ បន្សល់ទុក​នៅក្នុង​ផ្ទះ​ជនរងគ្រោះ

មូសងាប់មួយក្បាលដែលពោរពេញដោយឈាម​ ដែលត្រូវបានរកឃើញនៅ​ក្នុងផ្ទះល្វែងមួយ​ក្នុងខេត្ត Fujian ប្រទេសចិន ត្រូវបានគេបញ្ជាក់ថា បានជួយដល់អ្នកស៊ើបអង្កេតតាមចាប់ចោរម្នាក់ ស្ទើរតែមិនគួរឲ្យជឿ​។

ស្តាប់ទៅដូចជារឿងកំប្លែង ប៉ុន្តែយោងទៅតាមប្រភពពត៌មានរបស់ប្រទេសចិន អាជ្ញាធរនៅទីក្រុង Fuzhou ខេត្ត Fujian ភាគខាងកើតប្រទេសចិន បានគ្រប់គ្រងដើម្បីនាំយកចោរម្នាក់ មកកាត់ទោស តាមរយៈការវិភាគស្នាមប្រឡាក់ឈាម ដែលបន្សល់នៅលើជញ្ជាំងដោយមូសខាំ។

ប៉ូលីសនិយាយថា ពេលចុះពិនិត្យកន្លែងកើតហេតុ -ផ្ទះល្វែងមួយកន្លែង ដែលត្រូវចោរចូលលួចស្ថិតក្នុងអគារខ្ពស់កប់ពពក ពួកគេបានសង្កេតឃើញថា ចោរបានលួចចូលផ្ទះនោះដោយឡើងតាមយ៉រខាងមុខ និងប្រហែលជាបានចូលស្នាក់នៅទីនោះមួយយប់។ ហើយបន្ទាប់ពីរកឃើញប្រឡាក់ឈាមដោយមូសខាំនៅលើជញ្ជាំង ពួកគេក៏បានសម្រេចចិត្តធ្វើតេស្តឈាមរក DNA ។

យោងតាមសារព័ត៌មាន Global Times អ្នកស៊ើបអង្កេតបានរកឃើញគុយទាវដែលនៅសល់ និងស៊ុតឆ្អិននៅក្នុងផ្ទះបាយ ភួយ និងខ្នើយដែលយកចេញពីទូខោអាវ ហើយទុកនៅលើគ្រែ ដុតធូប។ តម្រុយទាំងអស់នេះបានបង្ហាញថា អ្នកដែលលួចចូលផ្ទះល្វែង បានចំណាយពេលស្នាក់នៅទីនោះ។ ដូច្នេះ​ពេលឃើញ​មូសងាប់មួយក្បាល និងប្រឡាក់ឈាមពីរនៅ​លើ​ជញ្ជាំង​ពួកគេ​បានសម្រេចថា ​ឈាមគឺគួរវិភាគ។

ជាក់ស្តែង លទ្ធផលនៃការធ្វើតេស្ត DNA បានបង្ហាញថា ឈាមជារបស់បុរសឈ្មោះ Chai ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសយ៉ាងច្រើន។ ហើយ ១៩ ថ្ងៃក្រោយការលួច Chai ត្រូវបាននាំមកសាកសួរ ហើយបានសារភាពចំពោះទង្វើរចោរកម្មរបស់ខ្លួន និងក៏ដូចជាបីករណីប្លន់ផ្សេងទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×