Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១ខែ​សល់១ខែ! នារី​ម្នាក់​បង្ហាញ​ការ​ចំណាយ​គ្រប់បែបយ៉ាង​នៅ​ទីក្រុង សរុប​មួយ​ខែ​ជាង 1000$ ខណៈ​ចំណាយ​ឡើង​ផ្សារ​ធុន​តិច 200$

រឿងរ៉ាវការចំណាយដ៏ធំធេងមិននឹកស្មានរបស់ប្តីប្រពន្ធមួយគូ ដែល​បានមករស់នៅធ្វើការនៅហាណូយ ​គឺបញ្ហាប្រឈមមួយ ​សម្រាប់គ្រួសារក្មេងៗជាច្រើន ដែលកំពុងរស់នៅ​ក្នុងទីក្រុង។

នាង Tran Thi Hien អាយុ ២៨ ឆ្នាំមកពី Thai Binh និងស្វាមី អាយុ ២៨ ឆ្នាំ មកពី Thai Nguyen បានរស់នៅ និងធ្វើការនៅទីក្រុងហាណូយ អស់រយៈពេលជិត ១០ ឆ្នាំ មកហើយ។ ពួកគេ​បានរៀបការជាង​២​ឆ្នាំ​មកហើយ និងមានកូនម្នាក់អាយុជាង​៩​ខែ។ ប្តីរបស់ Hien ធ្វើការនៅក្រុមហ៊ុនបច្ចេកវិជ្ជាមួយ ដែលមានប្រាក់ខែជិត ២០លានដុង (ប្រហែល ៨០០ ដុល្លារ ក្នុងមួយខែ) ខណៈនាងធ្វើការនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ទទួលបានប្រាក់ខែ ១០លាន (៤០០ ដុល្លារ/ខែ)។

ប្រាក់ខែ​របស់នាង និងស្វាមី​រួមគ្នា​គឺ ៣០ លាន​(ស្មើជាង ១២០០ ដុល្លារ ក្នុងមួយខែ)។ យោងតាមអ្នកប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួន បច្ចុប្បន្នប្រាក់ចំណូលរបស់គូស្វាមីភរិយាវ័យក្មេងភាគច្រើនគឺពី ១៥ ទៅ ៣០ លានដុង/ខែ។ ដូចឃើញស្រាប់ចំណូលរបស់ Hien និងស្វាមី​មិនតិចទេ ប៉ុន្តែ​ គ្រួសាររបស់នាង​សឹងមិនអាចទប់ទល់ការចំណាយ​ប្រហែល ១ ឆ្នាំ​មកហើយ។

តាំងពីថ្ងៃ​មានផ្ទៃ​ពោះ និងមានកូនតូចមក Hien និងស្វាមី​តែងតែ​តស៊ូក្នុងរក្សាតុល្យភាព​ការចំណាយរបស់ខ្លួន ដើម្បីកុំឲ្យលើសពីតួលេខ ៣០ លាន​ដុង។

Hien បានសង្កត់ធ្ងន់ថា៖ «លុយ៥លានដុង (ប្រមាណ ២០០ ដុល្លារ) ដែលខ្ញុំទៅផ្សារជាទូទៅ ត្រឹមប៉ុណ្ណឹង គឺត្រូវបានកាត់បន្ថយច្រើនហើយ ដោយសារជីដូនរបស់ខ្ញុំនៅជនបទដែលចិញ្ចឹមសត្វ និងដាំបន្លែ ពួកគាត់តែងផ្ញើអាហារស្អាតជាប្រចាំ ដែលរបស់ថោកៗ»។ នាងបន្តថា ទឹកភ្លើងថ្លៃណាស់ លើសពីនេះ ថ្លៃសាំង ក៏ចំណាយច្រើន ព្រោះប្តីប្រពន្ធ ចេញទៅធ្វើការលើផ្លូវផ្សេងគ្នា ដូច្នេះម្នាក់ៗ ត្រូវប្រើម៉ូតូ១គ្រឿង។

Hien ក៏បានឲ្យដឹងថា «ខ្ញុំបានព្យាយាមជាច្រើនដង ដើម្បីស្វែងរកវិធីកាត់បន្ថយការចំណាយលើផ្នែកខ្លះ ប៉ុន្តែវាពិតជាលំបាកណាស់ ព្រោះវាជាតម្រូវការមូលដ្ឋាននៃជីវិត ហើយការជួបជុំមិត្តភក្តិ ក៏កាន់តែចំណាយច្រើន នៅពេលដែលគ្រួសាររបស់ខ្ញុំមានកម្មវិធីម្តងៗ ប៉ុន្តែខ្ញុំគិតថា វាពិតជាចាំបាច់ក្នុងការរក្សា​ទំនាក់ទំនង និង​ក៏ជា​វិធីបង្កើតថាមពលឡើងវិញផងដែរ»។

ម្តាយវ័យក្មេងរូបនេះ បាននិយាយថា តួលេខនៃការចំណាយ ៣០ លាននេះ ស្តាប់ទៅដូចជារឿងធំ ប៉ុន្តែការពិតសម្រាប់គ្រួសាររបស់នាង គឺចំណាយលើកូនតូច និងឈ្នួលមើលថែគឺ ១០ លាន/ខែ ដែលស្មើនឹង 1/3 នៃការចំណាយសរុប។ មិនបាច់និយាយទេ គឺចាប់តាំងពីមានកូនមក គ្រួសាររបស់នាងក៏ត្រូវផ្លាស់ទៅរស់នៅផ្ទះល្វែងដ៏ធំទូលាយមួយ ដើម្បីមានបន្ទប់គេងបន្ថែមសម្រាប់អ្នកបំរើ និងកន្លែងលេងសម្រាប់កូន។

Hien និយាយថា៖ «និយាយតាមត្រង់ទៅ ​ឆ្នាំនេះ ខ្ញុំ​និង​ប្តីអត់​បានសន្សំអីទេ។ ហើយការពិត គឺនៅពេលមានបញ្ហាធំត្រូវប្រឈម​ក៏ត្រូវខ្ចីគេ​ដោះស្រាយភ្លាមៗ ព្រោះប្រាក់ខែមិនកើនឡើងទេ។ ទោះយ៉ាងណាក៏ដោយ ដោយសារតែអតិផរណា នោះការចំណាយមាននិន្នាការបន្តកើនឡើង។ បើ​អ៊ីចឹង ប្រហែលជា​ដល់អាយុចាស់ហើយ ប្ដីខ្ញុំនឹងអត់មានលុយសន្សំទេ»។

ម្តាយម្នាក់នេះ​បានបង្ហើបថា តាំងពីមានកូនតូចមក នាងក៏បានកំណត់ការចំណាយរបស់នាង​ដោយកាត់ផ្តាច់មូលនិធិធ្វើ​ដំណើរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនធំឡើង ម្តាយវ័យក្មេងរូបនេះ មានបំណងព្យាយាមធ្វើឱ្យការចំណាយរបស់នាងមានតុល្យភាព កាត់ផ្នែកមួយនៃប្រាក់ចំណូលរបស់នាងសម្រាប់ការកម្សាន្ត និងលេង ដើម្បីឱ្យកូនរបស់នាងអាចរៀន និងស្វែងយល់បន្ថែម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×