Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់! ម្តាយ​កាន់​រូបថត​ដើរ​ស្វែងរក​កូនស្រី​ក្រមុំ ហាលភ្លៀង​ហាលខ្យល់ ដោយ​មិនដឹង​ទៅតាម​សង្សារ ឬ​យ៉ាងណា

ជាការពិតណាស់ ក្មេងស្រីវ័យជំទង់ៗសម័យនេះ ក្នុងនោះអ្នកខ្លះ ព្រោះតែដោយខឹងឪពុកម្តាយស្តីបន្ទោសកុំឲ្យដើរផ្លូវខុស និងខ្លះទៀត ព្រោះតែស្នេហាដឹកមុខ ក៏បានសម្រេចចិត្តចាកចោលផ្ទះ ដោយមិនខ្វល់ពីអារម្មណ៍របស់ឪពុកម្តាយសោះឡើយ។

ដោយឡែក ថ្មីៗនេះ ស្រ្តីម្នាក់បានធ្វើឲ្យគ្រប់គ្នាឃើញហើយ ពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ខណៈបានឃើញគាត់កាន់រូបថតដើរស្វែងរកកូនស្រីក្រមុំហាលភ្លៀងហាលខ្យល់ ទាំងទឹកមុខក្រៀមក្រំ ដោយមិនដឹងថា កូនស្រីកំពុងមានសុវត្ថិភាព ឬយ៉ាងណានោះទេ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ VC Fiber By IngIng បានឲ្យដឹងថា យុវតីស្រស់ស្អាត ដែលម្តាយកំពុងដើរស្វែងរកនោះ គឺមានអាយុ ១៧ ឆ្នាំ។ តែយ៉ាងណាមិញ ទាក់ទងការបាត់ខ្លួននេះផងដែរ គណនីខាងលើបានបញ្ជាក់ថា យុវតីរូបនេះបានដើរលេងមិនចូលផ្ទះ ព្រោះយកមិត្តភក្តិជាធំ។

ប្រសិនបងប្អូនបានប្រទះឃើញនារីស្រស់ស្អាតដូចភិនភាគក្នុងរូប សូមទំនាក់ទំនងមកកាន់ 077787529/ 096 9811043 លេខនេះផង ព្រោះឪពុកម្ដាយរបស់នាង កំពុងតែព្រួយបារម្ភខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×