ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស! ប្រហែល​ច្រឡំ​ទឹកស្ទឹ​ង បុរស​ម្នាក់​ចុះ​ងូត និង​បោកគក់​ខោអា​វ នៅក្នុង​អាងហែលទឹក យ៉ាង​រំភើយ

នេះជារឿងមួយដ៏ហួសចិត្តខ្លាំងណាស់ ដែលបុរសម្នាក់ត្រូវបានដឹងថាជាកម្មករនៅក្នុងបុរីមួយកន្លែង បានងូត និងបោកគក់ខោអាវ នៅក្នុងអាងហែលទឹកយ៉ាងរំភើយ។

តាមរយៈរូបភាពនៃវីដេអូ២ឃ្លីប ដែលបុរសម្នាក់លួចថតពីចម្ងាយ បានបង្ហាញបុរសម្នាក់ ដោយលើកទី១ យកខោអាវមកបោកគក់ នៅក្នុងអាងហែលទឹក ប្រៀបដូចកំពុងនៅក្នុងទឹកស្ទឹងអុីចឹង និងលើកទី២ បានមកងូតទឹក ដោយចាក់សាប៊ូម្សៅពេញៗទូកដៃ មកកក់សក់យ៉ាងចម្លែកតែម្តង។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានខមិនទាំងហួសចិត្តថា៖ «ហាស់ៗ ចប់បាត់ច្រឡំស្មានតែទឹកទន្លេ, អូនធ្លាប់តែនៅស្រុកស្រែ ដល់តែមកនៅក្រុងម្ដង រកកន្លែងបោកគក់ខោអាវមិនឃើញទេ, ពីមុនជាអ្នកទន្លេ ធ្លាប់តែងូតទឹកស្ទឹង ឥលូវមកនៅបុរីមិនទាន់ទម្លាប់, …»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>