Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​មហា​ក្ស តែងតាំង​លោក អាចារ្យ អេ នាយក​វិទ្យុ ABC ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន មាន​ឋានៈ​ស្មេី…

ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់រួចហើយ លោក សេង ប៊ុនវេង ឬគេនិយមហៅថា «អាចារ្យ អេ» ជានាយកស្ថានីយ៍វិទ្យុ ABC ដែលតែងនិយាយភាគច្រើនផ្តោតទៅលើប្រធានបទវិភាគរឿងក្តៅខ្លួន ជាមួយពិធីការិនីក្មេងៗក៏មិនណយនោះដែរ ដែលធ្វើឲ្យអ្នកទស្សនាតាមដានឡើងព្រឺព្រួច។

តែដោយឡែក ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល ខណៈស្ងាត់ៗ លោក អាចារ្យ អេ ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន មានឋានៈស្មេី រដ្ឋលេខាធិការ។

នេះបើយោងតាមព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ ធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តែងតាំង និងផ្តល់ឋានៈឯកឧត្តម សេង ប៊ុនវេង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×