តាមគេហទំព័រសុខភាពរបស់មន្ទីរពេទ្យលំដាប់ផ្កាយ ៥ វៀតណាម VINMEC INTERNATIONAL HOSPITAL បានចុះផ្សាយអំពីរូបមន្តឱសថបុរាណសម្រាប់ព្យាបាលជំងឺរលាក ដំបៅក្រពះ ពោះវៀន អាចជាសះស្បើយក្នុង១សប្តាហ៍ ចំណែកការរាករូស ឬរលាកខ្នែងពោះវៀន ត្រឹមតែ ៥ម៉ោង ប៉ុណ្ណោះ គឺជាសះស្បើយបាន ។
តាំងពីខែ ធ្នូ ឆ្នាំ ១៩៩៩ ទស្សនាវដ្តីមួយរបស់រុស្ស៊ី The Forgotten Hippocrate and treatment plants បានចុះផ្សាយអត្ថបទ របស់គ្រូពេទ្យបុរាណឈ្មោះ GI Glubokog ជាអ្នកស្រាវជ្រាវ ក្នុងនោះមានរូបមន្តឱសថព្យាបាលជំងឺរលាកក្រពះ វិធីសាស្ត្រព្យាបាលជំងឺ រាគមួល រាគអាសន្នរោគ រលាកខ្នែងពោះវៀន ដែលត្រូវបានស្រាវជ្រាវពិសោធន៍សាកល្បង និងទទួលបានវិញ្ញាបនប័ត្រកម្មសិទ្ធិបញ្ញា ។
រូបភាពនៃជំងឺដំបៅក្រពះ
គ្រូពេទ្យបុរាណរូបនេះបានប្រើវត្ថុធាតុដើមតែមួយគត់ គឺសំបកផ្លែទទឹមដែលហាលស្ងួត ដើម្បីព្យាបាលជំងឺរលាកក្រពះ និង ពោះវៀនដោយសារមេរោគ ។ រូបមន្តរបស់គាត់គឺ ៖ វត្ថុធាតុដើម ១០-១២ក្រាម សំបកទទឹមស្ងួត និងទឹកពុះ ២០០ ml ។
របៀបអនុវត្ត ៖
ជំហានទី១ ៖ យកសំបកទទឹមស្ងួតដាក់ចូលក្នុងកែវទឹកពុះក្តៅ
ជំហានទី ២ ៖ បិទគម្របឲ្យជិត
ជំហានទី ៣ ៖ ទុករយៈពេលពី ២៥-៣០នាទី ។
ដូច្នេះអ្នកបង្កើតបានរូបមន្តឱសថជាស្រេច ។
អ្នកគ្រាន់តែយកគ្រាប់វាចេញ រួចហាលសំបកទទឹមឲ្យស្ងួត របៀបប្រើ ៖
-ព្យាបាលជំងឺមួល រាគរូស គ្រុនពោះវៀន អាសន្នរោគ រលាកខ្នែងពោះវៀនភ្លាមៗ ៖ យកទឹកថ្នាំដែលបានរៀបចំខាងលើ ផឹកវាពាក់កណ្តាល “១០០ ml” ។ ១០នាទីក្រោយ ប្រសិនបើ រោគសញ្ញានៃជំងឺមានការថយចុះ បញ្ជាក់ថា ថ្នាំនេះមានប្រសិទ្ធភាព នោះអ្នកពុំចាំបាច់ផឹកវាទៀតទេ ។ ប្រសិនបើវាពុំទាន់ថមថយចុះ ៣ម៉ោងក្រោយ អ្នកផឹកកន្លះកែវដែលនៅសល់ ។ អ្នកនឹងទទួលបានលទ្ធផលបន្ទាប់ពីផឹកទឹកថ្នាំនេះ ៥ម៉ោង ។
-របៀបប្រើប្រាស់ដើម្បីព្យាបាលជំងឺរលាក ដំបៅក្រពះ ដំបៅពោះវៀនតូច និងរលាកពោះវៀនធំ ៖
អ្នកយកចំណែកឱសថដែលបានរៀបចំដូចពោលខាងលើ ១០០ ml ចែកជា ៤ចំណែកស្មើៗគ្នា គឺ ២៥ ml/១ចំណែក ផឹកលើកដំបូងនៅពេលព្រឹកព្រលឹមពុំទាន់បរិភោគអ្វី បន្ទាប់មកផឹកនៅពេលថ្ងៃត្រង់មុនពេលបាយ ពេលល្ងាចមុនពេលបាយ និងយប់មុនពេលដេក ។
សំបកទទឹមដែលហាលស្ងួត អ្នកផឹកទឹកថ្នាំនេះតាមរបៀបខាងលើក្នុងរយៈពេល៧ថ្ងៃ នោះជំងឺរលាក ដំបៅក្រពះ ពោះវៀនតូច និងពោះវៀនធំនឹងជាសះស្បើយទាំងស្រុង ។ ប៉ុន្តែខ្លាចក្រែងវាលាប់មកវិញអ្នកអាចបន្តផឹកតាមរបៀបខាងលើ ប៉ុន្តែត្រូវចងចាំថា ត្រូវប្រើប្រាស់វា ១សប្តាហ៍ ឈប់ ១សប្តាហ៍ ។
គប្បីចងចាំថា ដើម្បីឲ្យរូបមន្តខាងលើ គួរជ្រើសរើសផ្លែទទឹមដែលដាំដោយធម្មជាតិ គ្មានជាតិគីមី ដោយបេះយកគ្រាប់ចេញ រួចហាលឲ្យស្ងួតដើម្បីធ្វើជាឱសថ ។
តាមពិតទៅ បុព្វការីជនខ្មែរយើង ក៏បានផ្តល់ដំបូន្មានបែបនេះក្នុងការព្យាបាលជំងឺខាងលើ ទាស់ត្រង់ថាយើងពុំមានអ្នកធ្វើការសិក្សាស្រាវជ្រាវ ដូចដែលគ្រូបុរាណរុស្ស៊ី បានធ្វើ ។
វាជាការសោកស្តាយមួយដែរ ដែលពេលនេះរូបមន្តឱសថខាងលើបានក្លាយជាកម្មសិទ្ធបញ្ញារបស់គ្រូពេទ្យបុរាណរុស្ស៊ី GI Glubokog បាត់ទៅហើយ ៕ លីសា