Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តlexusRX300 បុ.កខឿនរួចហោះឡើង ទើរជាប់ទៅមុខលែងរួច

spot_img

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តម៉ាកlexusRX300 មួយគ្រឿង ក្នុងល្បឿនលឿនក៏ជ្រុ.លចង្កូតទៅបុ.កខឿនចុងស្ពានអាកាសស្ទឹងមានជ័យ រួចហោះឡើងទើរជាប់ត្រឹមហ្នឹង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ៤០នាទីយប់ថ្ងៃទី ២៤ខែកក្កដាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាក lexus RX300 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AO-2105បើកបរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ រួចហោះឡើងទើរជាប់ត្រឹមហ្នឹងទៅមុខលែងរួច ភ្លាមនោះដែរ តៃកុងក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល៕ រក្សាសិទ្ធិដោយ៖សា មេត

spot_img