Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល សំណូមពរឱ្យពង្រីកមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតមានវ៉ាក់សាំងកាន់តែច្រើនផ្ដល់សេវាព្យាបាល 



ខេត្តកំពង់ចាម : អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតសាខាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដោយកសាងចំណាយថវិកាអស់ប្រមាណ១៦ម៉ឺនដុល្លារអាមេរិក។ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត ទល់មុខសាលាក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៦ឧសភាឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអាន់ ដ្រេស្ពីជែល នាយកវិទ្យាស្ថានប៉ាស្ទ័រប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនំក្រសួងស្នើដល់អាយុវិទ្យាស្ថាននេះពង្រីកសាខានេះឲ្យបានធំទូលាយងាយស្រួលពលរដ្ឋមកទទួលសេវា។

ឯកឧត្តមវេជ្ជបណ្ឌិតគីមសួរ ភីរុណប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
តាងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តនិងមន្ត្រីរាជការសុខាភិបាលទាំងអស់ព្រមទាំងប្រជាជនក្នុងខេត្តកំពង់ចាមនិងរូបលោកផ្ទាល់សូមសម្ដែងនៅការគោរពដ៏ខ្ពង់ខ្ពស់និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុងឧត្តមឯកឧត្តមសាស្ត្រាចារ្យក្រសួងសុខាភិបាល ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនាឱកាសនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថាមន្ទីរសុខាភិបាលមានមន្ត្រីរាជការសរុបចំនួន១៥៦០នាក់ក្នុងនោះស្រី៨៨៩នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន១៩៣នាក់។ដោយចែកចេញជាការិយាល័យចំណុះចំនួន៤ និងមន្ទីរពេទ្យខេត្ត។ ដោយគ្របដណ្ដប់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៩ មន្ទីរពេទ្យបង្អែកស្រុកចំនួន៧ មណ្ឌលសុខភាពចំនួន៩៤ និងប៉ុស្តិ៍សុខភាពចំនួន៣កន្លែង ក្នុងចំណោមមន្ទីរពេទ្យបង្អែកចំនួនទាំងប្រាំបួន ដែលកំពុងដំណើរការសិការសកម្មភាពបង្គ្រប់ក្នុងនោះមានមន្ទីរពេទ្យខេត្តសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3) មន្ទីរពេទ្យបង្អែកស្រុកចំនួន៤សំណុំសកម្មភាពបង្គ្រប់កម្រិត២ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ទៀត សំណុំសកម្មភាពបង្គ្រប់កម្រិតមួយ។ អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តកំពង់ចាមនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៦ខែធ្នូឆ្នាំ ២០២៣ មានកម្ពស់មួយជាន់ទទឹង១២ ម៉ែត្រនិងបណ្ដោយ១៥ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ ដោយចំណាយថវិកាអស់ចំនួន១៦ម៉ឺនដុល្លារ។

ឯកឧត្តមសាស្ត្រាចារ្យង៉ូវ កាងរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ហើយដឹងដែរថាក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីគឺបានគិតគូរខ្ពស់លើវិស័យសុខាភិបាល។ ការការពារចាក់វ៉ាក់សាំងបង្កើតឡើងនៅមជ្ឈមណ្ឌលឆ្កែឆ្កួតក្នុងករណីលេចចេញរោគសញ្ញានោះពិបាកសង្ឃឹមក្នុងការព្យាបាល៕ ភ្នំប្រុសភ្នំស្រី

×