Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីហាយប៊្រីត បើកលឿនជ្រុ.លឡើងខឿន បុ.កបង្គោលភ្លើង

spot_img

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតឡើងខឿនជ្រុ.លហោះទៅបុ.កបង្គោលភ្លើង បា.ក់មួយដើមរាបដល់ដី ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទិចស្ទើរទាំងស្រុង មើលលែងយល់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2S-2595បើកបរតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្ដាំដៃឡើងខឿន ហោះទៅបុ.កនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យបា.ក់រាបដល់ដី ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននរណាម្នាក់ រងរបួសនោះទេ គ្រាន់តែរងការខូចខាតបង្គោលភ្លើង ជាទ្រព្យសម្បត្តិរដ្ឋមួយដើម និងរថយន្តផ្ទាល់ខ្លួនទាំងស្រុងតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សា មេត

spot_img