Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ តាក់ស៊ី ប្រកាសលក់ឡានបន្ទាន់ យកប្រាក់បន្តព្យាបាលជំងឺរ៉ាំរ៉ៃ

spot_img

ភ្នំពេញ ៖ តារាកំប្លែងនាយ តាក់ ស៊ី បានសម្រេចចិត្តលក់រថយន្តផ្ទាល់ខ្លួន ដើម្បីយកប្រាក់បន្តការព្យាបាលជំងឺរ៉ាំរ៉ៃ ដែលបាននឹងកំពុងយាយីមកលើរូបលោកនាពេលបច្ចុប្បន្ន។
តារាកំប្លែងរូបនេះបានលើកឡើងថា ដោយសារតែខ្លួនទីទ័លខ្លាំង ទើបលោកសម្រេចលក់ឡានបន្ទាន់ភ្លាមៗ ដោយលោកសង្ឃឹមថា នឹងមានអ្នកអាណិតអាសូររូបលោកហើយជួយទិញរថយន្តលោកនាពេលនេះ។

តារាកំប្លែង នាយ តាក់ស៊ី បានប្រកាសតាមបណ្តញសង្គមថា ខ្ញុំបាទនាយតាក់ស៊ី សូមប្រកាសលក់ឡានបន្ទាន់ ដើម្បីប្រញាប់យកលុយមកព្យាបាលជំងឺ ព្រោះខ្ញុំបាទអស់លទ្ធភាពហើយសូមបងប្អូនជួយទិញឡានខ្ញុំបាទផងខ្ញុំលក់តម្លៃត្រឹមតែ 6000 ដុល្លារប៉ុណ្ណោះ។

លោកបានស្នើឲ្យបងប្អូនដែលមានការអាណិតស្រឡាញ់រូបលោក សូមជួយទិញរថយន្តរបស់លោកនាពេលនេះផង ហើយបើមានអ្នកត្រូវការអាចទាក់ទងលេខទូរស័ព្ទរបស់លោកផ្ទាល់ ដែលមានលេខ069.29.56.46./090.995.698/061.758.337។

តារាកំប្លែងនាយ តាក់ស៊ី បានពើបនូវប្រទះជំងឺធ្ងន់ធ្ងរពីរមុខបន្ថែមទៀត បន្ទាប់ពីលោកបានផ្ទុកជំងឺទឹកនោមផ្អែមប្រចាំកាយ ដែលបានយាយីរូបលោកអស់ជាច្រើនមកនេះ។
កាលពីថ្មីៗនេះលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីលោកបានជួបប្រទះជំងឺខ្វះឈាមក្រហមខ្លាំង ដែលធ្វើឲ្យលោកមានអាការះងងឹតមុខ និងសន្លប់ជាច្រើនដង។

អ្វីដែលរិតធ្វើឲ្យរូបលោក និងក្រុមគ្រួសារកាន់តែបារម្ភទៀតនោះ គឺលោកក៏មានពើបប្រទះជំងឺខូចតម្រងនោមធ្ងន់ធ្ងរផងដែរ ដែលជំងឺទាំងពីរមុខខាងលើនេះ តម្រូវឲ្យលោកធ្វើការបញ្ចូលឈាមជាច្រើនលើក។
នាយ តាក់ស៊ី លើកឡើងបន្ថែមថា ជំងឺរបស់លោកអាចនឹងត្រូវទាមទារការព្យាបាលរយៈពេលយូរ និងប្រើប្រាស់ថវិកាច្រើនគួរសមផងដែរ សម្រាប់ការព្យាបាល ប៉ុន្តតាមស្ថានភាពជីវភាពរបស់លោកជាក់ស្តែង នាពេលនេះ គឺមិនមានលទ្ធភាពគ្រប់គ្រាន់ឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×