Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​តម្លៃ​សា​ឡន​ថ្លៃ​កប់​ជាង ១ ពាន់​ដុល្លារ គេ​រិះគន់​ផ្អើល​ហ្វេ​សប៊ុ​ក ស្រាប់តែ​ម្ចាស់ហាង យ៉ុង ក​ណ្និ​កា ឆ្លើយ​បែបនេះ​ថា ខ្ញុំ​ទិញ​ផ្ទះ 70 មុឺ​នដុល្លារ ដេ​គ័រ​អស់​ជិត10 ម៉ឺន​ដុល្លារ…

ថ្មីៗនេះ រឿងរ៉ាវមួយទាក់តម្លៃសាឡនថ្លៃកប់ពពក បានផ្ទុះកក្រើកភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីបានឃើញបុងគិតលុយរបស់ភ្ញៀវសរុបតម្លៃរហូតដល់ជាង ១ពាន់ដុល្លារ ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ តា ម៉ៃ បានបង្ហោះរូបតម្លៃបុងមិនបញ្ចេញឈ្មោះហាងឲ្យដឹងថា «កាត់សក់ អ៊ុតស្ប៉ា 3 នាក់គិតលុយ 1090$ បងប្អូនមុនចូលហាងល្មមៗអីសួរតំលៃផង»។

តែទោះជាយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើង ជាមួយមតិមហាជនរិះគន់យ៉ាងច្រើនរួចមក ស្រាប់តែថៅកែសាឡន ដែលគេស្គាល់ច្បាស់ថា តារាចម្រៀងល្បីមួយរូបអ្នកនាង យ៉ុង ចាន់កណ្និកា ដែលបានដឹងច្បាស់ថា នេះជាតម្លៃបុងនៅហាងរបស់ខ្លួន បានចេញមុខបកស្រាយ និងសូម្បីបង្ហោះសារឲ្យដឹងបែបនេះថា៖ «ខ្ញុំទិញផ្ទះ70មុឺ..នដុ..ល្លារ ដេគ័រអស់ជិត10មុឺ..នដុ..ល្លារ បើកបែបស្ត..ង់..ដាសំរាប់អ្នកហ៊ា..នចាយលុយជាមួយសក់និងយល់ពីផលិតផល សាកសមនិងកត្តិយសអ្នកចូលមកគ្រប់សេវាកម្ម ហើយបទពិសោធន៍ជំនាញសាឡនរបស់ពួកខ្ញុំជាង20ឆ្នាំហើយ មិនមែនក្មេ..ងទើបតែរៀនសារីក្រោយទេ មុនធ្វើខ្ញុំសុទ្ធតែប្រាប់ពីតំលៃ និងមានការពន្យល់ត្រឹមត្រូវ ធ្វើក៍បានមិនធ្វើក៍បានមិនឫ..កពា..រ ភ្ញៀវក្នុងឋា..នៈណាក៍ខ្ញុំទទួលរាក់ទាញ ទោះធ្វើឬមិនធ្វើក៍ដោយ អរភ្លេចឡេរនៅលក់ធម្មតាទេ អត់ឡាយក៍លក់ដាច់ដែរណប់ ឈុត50$ 100$ 150$ 280$ នៅលក់បានដដែល ណប់។

ផ្តាំទៅប្រាប់អ្នកតែស្តររកសុីផងថា ខ្ញុំរវល់ណាស់ ហើយកាន់តែព្រួ..សភ្ញៀវខ្ញុំកាន់តែច្រើន អ្នកធ្លាប់ចា.យលុយគេយល់ហើយ សំខាន់ល្អ អរភ្លេច មកពី1រយៈនេះ ពួកខ្ញុំល្បីពេកដឹង បានព្រួ..សមិនឈ.ប់ និងគេហៅថាច្រ.ណែ..ន កុំរៀនស្តាប់តែ1ចំ.ហៀង មនុស្សចឹងគេហៅថាត្រ.ចៀ.កសរ សុំ.ទោ..សបងប្អូន ទ្រាំ.លែ..ងបានហើយ»។

នៅពេលគេសួរថា ហេតុអ្វីមុនធ្វើមិនសួរតម្លៃ ជៀសវាងត្រូវបានគេកោបែបនេះ ម្ចាស់គណនីខាងលើ ក៏បានប្រាប់ថា អត់បានសួរហ្នឹងអូន ទើបប្រគល់លុយឲ្យគេ ហើយដើរចេញមកអង្គុយមើលមុខគ្នាហើយសើចទៅ។

ដោយឡែក នៅពេលមានគេសួរម្ចាស់ហាងថា ឡើងតាមថ្លៃផ្ទះ និងថ្លៃដេគ័រ? អ្នកនាង យ៉ុង កណ្និកា បានឆ្លើយតបថា៖ «ខ្ញុំមិនឡើងតាមដេរ័គផ្ទះទេ អ្នកមកដល់ហាងខាងខ្ញុំសុទ្ធតែមានតំលៃអោយមើលត្រឹមត្រូវ និងនិយាយពីតំលៃមុនធ្វើ និងមានការនែនាំត្រឹមត្រូវ គ្រាន់ចង់បញ្ជាក់ប្រាប់អ្នក1ចំនួនតូច ដែរនិយាយថាតំលៃស្មើរហាងធំ ព្រោះខ្ញុំធ្វើហាងអោយបែបស្តង់ដាហាងធំ ប្រភេទថ្នាំល្អទៅតាមហ្នឹង»។ លើសពីនេះ នៅពេលឃើញតម្លៃអ៊ុតត្រង់ 150$ ក៏មានជាងសាឡនខ្លះបានលាន់មាត់ថា មិនដឹងទឹកថ្នាំមកពីឋានណា ឯងអ៊ុតថ្លៃបំផុតអស់ហើយ 60$ នៅភ្ញៀវថាថ្លៃទៀត, នេះគេហៅថាកោដោយភាពជឿជាក់ បើហាងខ្ញុំវិញ កក់ កាត់ លាបពណ៍ ស្ប៉ាសក់ Brand Schwarzkopf professional ទៀត តែ30$ ដល់70$ អីអស់ ហើយភ្ញៀវខ្លះគាត់ថាថ្លៃទៀត។

ទន្ទឹមនឹងរឿងផ្ទុះតម្លៃថ្លៃកប់ពពកនេះផងដែរ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមជាច្រើន បានទម្លាយថា «គ្រាន់ cmt ក្នុង live សួរថាអ៊ុតត្រង់អស់ 500$ មែនបង គេលុប cmt ឯងចោលបាត់, កាត់សក់ស្អាតតែក្នុងTiktok នៅក្រៅចង់ដាច់ផ្ងារ, អោយទឹមរឹមសក់ លេងសក់ត្រឹមចង្កះសល់ត្រឹមក ហេីយដឹងថាខ្លួនខុសហេីយនៅធ្វេីមិនដឹងទៀត អស់សក់ហេីយ គិតលុយ25$, ឡេវិញបែកសង្វាសាហាវ ខូចសាច់ដល់រាល់ថ្ងៃ, ធ្លាប់ទៅម្តង់គ្រាន់តែកក់សក់ហេីយតាត់តិចសោះ25$​ ថ្លៃចុយម្រាយហេីយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×