Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​សរសើរ​ពេញ​បេះដូង! ក្រោយ​ឃើញ​ទង្វើ​រម្ចាស់​អំណោយ​ទាន និង​កាយវិការ​ក្មេងប្រុស​រើស​អេត​ចាយ គោរព​អរគុណ​ដ៏​មាន​សុជីវធម៌…

ទោះជាការសម្តែង មិនសម្តែង តែទង្វើរដ៏ប្រពៃរបស់អ្នកនាង សុន កណ្ណិកា ដែលតែងតែចែករំលែកទឹកចិត្តសប្បុរសធម៌ ទៅដល់ជនទីទ័លក្រ មិនថាអ្នកលក់ដូរបន្តិចបន្តួចតាមកង់ តាធ្លាក់សុីក្លូ ឬជនក្រីក្រដទៃទៀត បាននិងកំពុងឆក់យកបេះដូងមហាជននៅក្នុងបណ្តាញសង្គម នាំគ្នាកោតសរសើរពេញបេះដូង។

ជាក់ស្តែង វីដេអូដ៏ចាប់អារម្មណ៍ខ្លាំងមួយ បង្ហាញអ្នកនាង ចែករំលែកទឹកចិត្តសប្បុរសធម៌ ទៅកាន់ក្មេងប្រុសរើសអេតចាយគួរឲ្យស្រលាញ់ម្នាក់ បានកំពុងធ្វើឲ្យមនុស្សយ៉ាងច្រើន នៅក្នុងបណ្តាញសង្គម សម្តែងនូវការកោតសរសើរ ជាមួយក្តីរំជួលចិត្ត ខណៈបានឃើញទាំងទង្វើដ៏ល្អរបស់ម្ចាស់ទាន និងក្មេងប្រុសជាអ្នកទទួលទាន បានបង្ហាញនូវការគោរពដឹងគុណដ៏ប្រពៃខ្លាំងណាស់។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានឲ្យរបស់អេតចាយមិនគិតលុយ និងសួរនាំដឹងថា ក្មេងប្រុសរើសអេតរូបនោះ ពុំមានផ្ទះសម្បែងស្នាក់នៅ ដោយគេងតាមសំយាបផ្ទះគេ អាណិតខ្លាំងពេក អ្នកនាង សុន កណ្ណិកា ក៏បានផ្តល់ប្រាក់បន្ថែមចំនួន ២០ ម៉ឺនរៀល និងផ្តល់ដំបូន្មានឲ្យរូបគេចូលរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីអាចមានអនាគតល្អមើលមិនឃើញ ចាកផុតពីភាពក្រីក្រដើររើសអេតចាយក្របន្តគ្នាទៀត។

ក្រោយពីបានឃើញបែបនេះ មហាជនបានចូលខមិនសម្តែងនូវការកោតសរសើរចេញពីបេះដូង និងក្តីរំជួលចិត្តថា៖ «អត់ជួលផ្ទះទេ គេងតាមមុខផ្ទះគេ លឺហេីយស្រក់ទឹកភ្នែក, ក្មេងនេះមានសុជីវធម៌ណាស់ គាត់ជាអ្នកដើររើសអេតចាយក៏ពិតមែន តែគាត់និយាយស្ដីចេញមកគួរឲស្រលាញ់ណាស់, លើលោកនេះ កម្រនិងមានដូចមនុស្សទាំងពីរនេះណាស់ ទាំងអ្នកអំណោយទាន ទាំងអ្នកទទួលទាន សូមជួយត្រេកអរ, ក្មេងហ្នឹងចាំមួយជីវិតរបស់គាត់ ដែលក្មួយស្រីបានធ្វើបុណ្យដាក់ទានអោយគាត់ យូរនិងឆាប់បុណ្យនឹងមុខជាតបស្នងមកក្មួយស្រីវិញមិនខានឡើយ!!, អំពើល្អមិនសាបសូន្យនោះទេប្អូនស្រី…ដូចព្រះពុទ្ធលោកមានបន្ទូលថា បុគ្គលណាបានធ្វើអំពើល្អ រមែងជួបផលល្អ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×