Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​ណា​មិន​ឈឺចិត្ត! ទើប​ភ្ជាប់ពាក្យ​រួ​ច នារី​រូប​ស្រស់​ជាគូ​ដណ្តឹង កុហក់​គ្រប់​ល្បិ​ច តែ​ទីបំផុត​តាមទាន់ កំពុង​សម្ងំ​ជាមួយ​ប្រុស​ផ្សេង…

អ្នកលេងបណ្តាញសង្គម ថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង គ្រាដែលបានឃើញវីដេអូ បង្ហាញនារីរូបស្រស់ម្នាក់ ត្រូវបានបុរសជាគូដណ្តឹងតាមទាន់ ខណៈកំពុងសម្ងំជាមួយបុរសផ្សេងនៅក្នុងបន្ទប់ យ៉ាងមានសេចក្តីសុខ។

បើតាមបុរសជាគូដណ្តឹង បាននិយាយថា រូបគាត់ និងនារីនោះ ទើបតែបានភ្ជាប់ពាក្យជាមួយគ្នាហើយថ្មីៗ ប៉ុន្តែ ពេលឡើងមកជួប បែរជាកុហក់ម្តងនៅភ្នំពេញ ម្តងនៅមោង (បាត់ដំបង) ម្តងទៀតនៅសៀមរាប តែតាមការពិត ទៅជួបប្រុសដល់បន្ទប់បែបនេះសោះ។

បើតាមខាងស្រី បាននិយាយថា បុរសជាគូដណ្តឹងបានសុំបែកពីនាង ជាហេតុធ្វើឲ្យរូបនាងខឹង តាំងចិត្តថាមិនយកធ្វើជាប្តីជាដាច់ខាត ហើយក៏រកអ្នកថ្មីមកស្ងំបេះដូងបែបនេះទៅ។ ហេតុនេះ ករណីផិតក្បត់ត្រឹមជាគូដណ្តឹងនេះ យើងក៏មិនដឹងច្បាស់នោះទេ គឺមានតែអ្នកទាំងពីរទើបដឹង ពោលគឺចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×