វីដេអូ TikTok មួយ ត្រូវបានចែករំលែកថ្មីៗនេះ បានបង្ហាញប្រជាពលរដ្ឋនៅម្តុំផ្សារកំពង់ប្រសាទ (ខេត្តកំពង់ឆ្នាំង) នាំគ្នាភិតភ័យ ជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីបានតាមសង្កេតឃើញស្ថានភាពមិនស្រួល ខណៈដែលឧទ្ធម្ភាគចក្រមួយគ្រឿង ហោះក្រវ៉ែលចុះឡើងៗ ដោយម្នាក់ៗគិតថាប្រហែលជាមានបទល្មើស ឬរឿងអ្វីកើតឡើងហើយមើលទៅ។
តែទោះជាយ៉ាងណា មិនរឿងអ្វីកើតឡើងនោះទេ គឺបន្ទាប់ចុះចតលើដីអ្នកភូមិ គេក៏បានឃើញជនបរទេសវ័យចំណាស់ម្នាក់ បានចុះដើរម្នាក់ឯង និងត្រូវបានគេដឹងថា ជាជនជាតិអាល្លឺម៉ង់ គាត់បើកម្នាក់ឯង ចេញពីភ្នំពេញទៅសៀមរាប ដោយសារមានខ្យល់ខ្លាំងទើបគាត់ត្រូវចុះចតសិន។
ដោយសារតែអ្នកស្រុកមិនចេះភាសា នោះគ្រប់គ្នាបានគិតថា ប្រហែលមកពីអាកាសធាតុព្រោះឃេីញមេឃពពកឡេីងខ្មៅ ឬក៏មកពីផ្នែកហោះហេីរមានបញ្ហាអ្វីមួយ ទេីបគេចុះចតបែបនេះ។
ពិតណាស់ បន្ទាប់ចុះចតមួយសន្ទុះ ខណៈអាកាសធាតុរាងល្អប្រសើរ បុរសជនជាតិអាល្លឺម៉ង់រូបនោះ ក៏បានឡើងឧទ្ធម្ភាគចក្រ បើកចាកចេញទៅដោយសុវត្ថិភាព។
ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ នៅពេលឃើញអ្នកបើកបរជនជាតិអាល្លឺម៉ង់រូបនោះ ដើរទៅមាត់ទឹកបែបនេះ ក៏បានខមិនលេងសើចថា ប្រហែលមកពីគាត់ឈឺនោមខ្លាំង ទើបបង្ខំចុះចត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








@borazanancx 🙏🙏🙏
♬ សំឡេងដើម – Bora Zana Ncx(CSR)✅
@borazanancx ឆ្លើយតបទៅកាន់ @_hello_636 � ♬ សំឡេងដើម – Bora Zana Ncx(CSR)✅