Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់មាន​ខ្លាច​តិច​សោះ! ស្រី​ស្អាត២នាក់ ព្រោះដើម្បី​ថត​វីដេអូ TikTok ឡើង​អង្គុយ​លើ​កន្លែង​ដាក់​ឥវ៉ាន់​អ្នក​ដំណើរ យ៉ាង​រំភើយ

កាលពីថ្ងៃទី២៥ ខែកក្កដា សហគមន៍អនឡាញ ពិតជាមានការហួសចិត្តយ៉ាងខ្លាំង នៅពេលបានឃើញវីដេអូឃ្លីបរយៈពេល ៩ វិនាទី បង្ហាញអ្នកដំណើរស្រីម្នាក់ កំពុងអង្គុយយ៉ាងរំភើយ នៅលើកន្លែងទម្លាក់ឥវ៉ាន់កំពុងវិល នៃព្រលានយន្តហោះ។

យ៉ាងណាមិញ បើតាមអត្ថបទក្នុងឃ្លីបបង្ហាញថា ទីតាំងថតនោះ គឺបានកើតឡើងនៅឯព្រលានយន្តហោះ Phu Quoc (Kien Giang) ប្រទេសវៀតណាម។

នេះជាលើកទី៣ហើយ ដែលអាជ្ញាធរបានថតសកម្មភាពអង្គុយលើកន្លែងដាក់ឥវ៉ាន់កំពុងដំណើរការ តាមរយៈឃ្លីបដែលល្បីពេញបណ្តាញសង្គម ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ ខណៈដែលទង្វើរនៃស្ថានភាពបែបនេះរបស់ស្រីស្អាត២ទៀតពីមុន ដែលទី១បានកើតឡើងនៅអាកាសដ្ឋាន Tan Son Nhat និងទី២នៅអាកាសយានដ្ឋាន Da Nang។

បើ​តាមប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម, នោះទង្វើ​អង្គុយលើ​កន្លែងដាក់ឥវ៉ាន់​មិនត្រូវបានអនុញ្ញាតឲ្យឡើងទៅអង្គុយលេងទេ ព្រោះវាអាចបង្កគ្រោះថ្នាក់បាន ប្រសិនបើនាងៗជាប់សម្លៀកបំពាក់ក្នុងនោះ ឬរអិលដោយចៃដន្យ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បាននិយាយថា ខ្លួនកំពុងស្នើសុំការផ្ទៀងផ្ទាត់ជាក់លាក់នៃឧបទ្ទវហេតុនេះ ប្រសិនបើមានហេតុផលគ្រប់គ្រាន់ គឺអាចត្រូវបានចោទប្រកាន់ពីបទបង្កបញ្ហាដោយចេតនា នៅអាកាសយានដ្ឋាន និងបង្កការរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។

មុននោះ ឃ្លីបបានថតឈុតនារីម្នាក់ស្លៀកឈុតខ្មៅរាំថត Tiktok ខណៈពេលដែលយន្តហោះកំពុងធ្វើចលនានៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc ឬករណីដែលអ្នកដំណើរទាញរបាំងបង្អួចដោយចេតនា ដើម្បីទូរស័ព្ទថតទិដ្ឋភាពហោះហើរ ដែលធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភអំពីសុវត្ថិភាពអាកាសចរណ៍ និងសន្តិសុខនៅអាកាសយានដ្ឋាន។

ទន្ទឹមនឹងនោះ ការបង្កើនការយល់ដឹងជាសាធារណៈ អំពីសុវត្ថិភាពអាកាសចរណ៍ប្រកបដោយនិរន្តរភាព នាយករដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម បានចុះហត្ថលេខា និងផ្សព្វផ្សាយសេចក្តីណែនាំ ដើម្បីពង្រឹងការត្រួតពិនិត្យ និងការពារយ៉ាងសកម្មនូវការរំលោភបំពាននានា ទៅលើសន្តិសុខអាកាសចរណ៍។

ក្នុងសារាចរណែនាំនេះ នាយករដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម ក៏បានស្នើសុំអាជ្ញាធរអាកាសយានដ្ឋាន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃអធិការកិច្ចវៀតណាម ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងអនុវត្តដោះស្រាយយ៉ាងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិច្បាប់សម្រាប់ការរំលោភលើសុវត្ថិភាព និងសុវត្ថិភាពអាកាសចរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×