Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​និយាយ​ផ្ដាំ​ចុង​ក្រេា​យ! មិត្ត​ធ្លាប់​ប្រដៅ លើកទឹកចិត្ត​ខ្ញុំ ឲ្យ​ស៊ូ​ដើម្បី​ម៉ាក់ប៉ា ចុះ​ហេតុ​អី​មិត្ត​ដាច់ចិត្ត​ទៅ​ចេា​លម៉ា​ក់​ខ្លួនឯង នេះ​ក៏ដោយសារតែ…

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ អ្នកលេងបណ្តាញសង្គម ជាពិសេស អ្នកស្គាល់ និងមិត្តភក្តិជិតស្និទ្ធ ពិតជាសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងថា អតីតតារា​ម៉ូដែល កេ​ត សូរ៉ា (មានឈ្មោះពិត ស៊ឹម សោភ័ណ្ណ) ដែលជាមនុស្សម្នាក់រូសរាយរាក់ទាក់ តែងពន្យល់ប្រដែប្រដៅណែនាំ លើកចិត្តគេឲ្យចេះតស៊ូនឹងជីវិតរហូត តែបែរជារូបនាងពេលនេះ ដាច់ចិត្តបញ្ចប់ជីវិតរបស់ខ្លួន ចាកចោលម្ដាយឲ្យរស់នៅម្នាក់ឯងទៅវិញ។

ទាក់ទងការបញ្ចប់ជីវិតរបស់នាង គ្រួសារ សាច់ញាតិ មិនបានបញ្ជាក់ពីមូលហេតុ ថាតើមកពីដោយសាររឿងអ្វីនោះទេ រហូតដល់ថ្នាក់ធ្វើឲ្យអតីតតារាស្រីរូបនេះ សម្រេចបញ្ចប់ជីវិតខ្លួនឯងយ៉ាងដូច្នេះ។

តែយ៉ាងណាមិញ បើតាមបណ្តាមិត្តភក្តិរបស់នាង បានបង្ហើបប្រាប់តាមរយៈសារនៅលើបណ្តាញសង្គមថា ការស្លាប់របស់នាង គឺបណ្តាលមកពីជំងឺបាក់ទឹកចិត្ត។

ក្នុងនោះ មិត្តភក្តិជិតស្និទ្ធរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Kanta Vann បានបង្ហោះវីដេអូនាងឆាតនិយាយលើកទឹកចិត្តមិត្តភក្តិ និងភ្ជាប់សាររៀបរាប់ទាំងក្តីស្រណោះបែបនេះថា៖ «Ket Sura គេងស្ដាប់សំឡេងស្រណោះណាស់លេាកអើយ ដូចនិយាយផ្ដាំចុងក្រេាយ ហែងតែងតែឆាតមកលួងលេាមមនុស្សគ្រប់គ្នា ពេលឃើញគេពិបាក ជាពិសេសសំឡេងចុងក្រេាយ ហែងអេាយអញស៊ូដើម្បីម៉ាក់ប៉ា ចុះហេតុអីហែងដាច់ចិត្តទៅចេាលម៉ាក់ហែង គាត់មានតែហែងមួយតើអេាយគាត់នៅជាមួយអ្នកណា… ហែងតែងតែឆាតសួររឿងរកសុីអញ ហើយមកជួយឡាយជួយថតប្រូម៉ូតអេាយរហូត ចុះពេលនេះហែងទៅអ្នកណា មកជួយអញលួងអញទៀតហាស? ហែងដឹងគេគ្រប់គ្នាស្រលាញ់ហែងខ្លាំងប៉ុនណាទេ? ហេតុអីហែងដាច់ចិត្តចេាលគ្រប់គ្នាហាស?»។

ដោយឡែក មិត្តភក្តិរបស់នាងម្នាក់ទៀតឈ្មោះ Ly Nox បានក៏បានរៀបរាប់ទាំងក្តីរំជួលចិត្តថា៖ «ហែងធ្លាប់ប្រដៅខ្ញុំរឿងសម្លាប់ខ្លួន សួរយើងថាបើយើងធ្វើចឹង ម៉ាក់និងប្អូនយើងអ្នកណាមើលពឹងអ្នកណា លូវមិចបានធ្វើចឹងខ្លួនឯង? ដឹងដំណឹងភ្លាមញ័រសាច់អស់ហើយ ទៅអោយបានសុខណា Ket Sura…. រូបសម្រស់ស្រស់ស្អាត ទ្រព្យសម្បតិ្តពេញបរិបូណ៍ មិនអាចយកឈ្នះជម្ងឺបាក់ទឹកចិត្តបានទេ កុំមើលងាយជម្ងឺនេះអោយសោះ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×