ជឿថា ប្រិយមិត្តជាច្រើនបានទទួលជ្រាប និងភ្ញាក់ផ្អើលរួចហើយ ដែលកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ តារាសម្តែង រ៉ូស បានបង្ហោះសារជាបន្តបន្ទាប់ឡើងក្តៅដូចបាយពុះ ទាក់ទងរឿងរ៉ាវស្នេហាបោកប្រាស់ ពីសំណាក់មន្រ្តីផ្កាយ២ម្នាក់ ដែលបានសន្យារៀបការជាមួយ ទិញឡាន ៥៧០ និងបើក resort តែពេលបានប្រាណណាយចិត្ត ឆាតមិនតប ខលក៏មិនលើក និងចុងក្រោយ block លេខចូលទៀត។
ក្នុងនោះ រ៉ូស បានបង្ហោះថា អាស្រ័យ លោកប៉ូលីសផ្កាយ២ ប៊ន សំអាត ខ្ញុំទាក់ទងលោកមិនចូលទាល់តែសោះ ដោយទាំងឆាត និង call ទៅកាន់លេខទូរស័ព្ទរបស់លោក បើបងប្អូនខាងកំពង់ចាមដែលបានស្គាល់គាត់ សូមអោយគាត់ទាក់ទងមកខ្ញុំផង…។
ទាក់ទងរឿងស្នេហាបោកប្រាស់ ពីសំណាក់លោកផ្កាយ២ខាងលើ រ៉ូស បានទម្លាយឲ្យដឹងថា លោក ប៊ន សំអាត បានសន្យាថា នឹងរៀបការ ទិញឡាន ៥៧០ និង resort ឲ្យនាង តែចុងក្រោយ បែរជាក្បត់ពាក្យសន្យា ហើយ block លេខទូរស័ព្ទនាងចោល ធ្វើឲ្យនាងព្យាយាមឆាតឡើងហត់ចិត្ត។
ជាមួយគ្នានោះផងដែរ រ៉ូស ក៏បានគំរាមទៅលោក ប៊ន សំអាត ថា បើមិន unblock លេខទូរស័ព្ទនាងវិញទេ នោះនាងនឹងឡាយឲ្យផ្អើល Facebook តែម្តង។
តែទោះជាយ៉ាងណា មិនដឹងត្រូវរ៉ូវគ្នាយ៉ាងម៉េច ស្រាប់តែ រ៉ូស បែរជាបង្ហោះសារធ្វើឲ្យគ្រប់គ្នាជេរឡើងផ្អើលតែម្តង ដោយបាននិយាយគួរឲ្យហួសចិត្តថា រូបនាងមិនមែនអ្វីពាក់ព័ន្ធនឹងគ្នា ជាមួយលោកផ្កាយ២ ប៊ន សំអាត នោះឡើយ ព្រោះរឿងទាំងអស់ គឺជាការយល់ច្រលំប៉ុណ្ណោះ ខណៈខ្លួនជាអ្នកបង្ហោះរឿងឲ្យគេគ្រប់គ្នាបានដឹងសោះហ្នឹង!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







