Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន ឌឺហឺស្ស ធីអឹមអេច De Heus TMH ចុះហត្ថលេខាផ្តល់ប្រាក់កម្ចីដើម្បីគាំទ្រដល់ខ្សែក្រវ៉ាត់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា

spot_img

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើការផ្តល់ប្រាក់កម្ចី ចំនួន ១៥ លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ខែកក្កដានេះ។

ការពង្រីកទំហំឃ្លាំង និង លទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។ គម្រោងនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើមបានកាន់តែច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ ដំឡូងមី ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន តាមរយៈការបង្កលក្ខណៈ ដល់ការផ្គត់ផ្គង់ផលិតចំណីប្រកបដោយគុណភាពសម្រាប់កសិករចិញ្ចឹមបសុសត្វ និង ត្រី។ ជាមួយការ វិនិយោគនានាលើឃ្លាំងផ្ទុក ផលិតផលពោតគម្រោងនេះក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្ងួតអាចរក្សាទុក បានកាន់តែយូរ និងកាត់បន្ថយហានិភ័យដែលបណ្តាលមកពីអាកាសធាតុ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា “តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែសង្វាក់តម្លៃចំណី ធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់កសិករដំណាំចំណី បសុសត្វ និង ត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាន និរន្តរភាព និង ភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និង តម្លៃ សមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និង កាត់បន្ថយការពឹង ផ្អែកលើ ការនាំចូលចំណី សត្វ”។

លោក Gabor Fluit នាយកប្រតិបត្តិ De Heus នៅអាស៊ីបានមានប្រសាសន៍ថា “De Heus TMH ប្តេជ្ញាផ្តល់អំណាចដល់កសិករឯករាជ្យនៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ ADB រួមជាមួយនឹងការផ្តោតការយកចិត្តទុកដាក់របស់យើងលើការបណ្តុះបណ្តាល និង ការចែករំលែក ចំណេះដឹងជាមួយនឹងបាវចនា ‘ចំណេះដឹងសកល-ផលជះក្នុងតំបន់’ នឹងគាំទ្រ និង ពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា”។

ឯកឧត្តម វេង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ថា ការចុះអនុស្សារណះពេលនេះជាការល្អសម្រាប់ផ្គត់ផ្គងចំណីសត្ខនៅកម្ពុជាទទួលបានជោគជ័យហេតុនេះហើយបានជា(ADB)បានចាប់ផ្តើមគិតគូរផ្តល់ឥណទាននិងហិរញ្ញទានទៅដល់ក្រុមហ៊ុនផលិតចំណីសត្វនេះដើម្បីពង្រើកវិសាលភាពចង្វាក់ផលិតរបស់ខ្លួនអោយកាន់តែមានកម្រិតខ្ពស់ទៅដល់ការចិញ្ចឹមសត្វ និងត្រីដែលបច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍នៃការបង្កើនការផលិតត្រីនាពេលនេះ ដូចដែលសម្តេចមានប្រសាសន៍ចឹងកាលមុនទឹកជ្រៅប្រជាជនតិចត្រីសំបូរ ឥឡូវទឹករាក់ប្រជាជនច្រើន។

ឯកឧត្តមបន្តថា ចិញ្ចឹមត្រីអោយបានច្រើនដើម្បីផ្គត់ផ្គង់ត្រី សាច់អោយបានគ្រប់គ្រាន់ ហើយអ្វីជាពិសេស អ្វីយើងខិតខំប្រឹងប្រែងកន្លងមកនេះ គឺតួនាទីរបស់យើង ពីឆ្នាំ២០១៦មក ប៉ុន្តែផែនការទើបតែចាប់ផ្តើមកក្រើកនៅឆ្នាំ២០១៧ គឺការវាយតំម្លៃលើការផ្គត់ផ្គង់គឺមិនដល់៨០%ផង ជាពិសេសចំណីសត្វតែម្តង បានផ្គត់ផ្គង់ដល់ទីផ្សារ។ នៅចុងឆ្នាំ២០២១ ឃើញថាកំណើនបានកើនឡើងទៅដល់៨៧% និងកើនឡើងនៅ៦ខែឆ្នាំ២០២២នេះ។ សាច់សត្វ បានកើនឡើងទៅ ៩២% នៅតែ ៨%ទៀតទេ យើងនិងផ្គត់ផ្គង់បានគ្រប់គ្រាន់។

ដោយឡែកសម្រាប់ការផ្គត់ផ្គងសាច់ជ្រូក និងសត្វជ្រូក ឥឡូវបាន១០០%ហើយ ដែលការចិញ្ចឹមក្នុងរយះពេលជាង៩ខែមកនេះ ទាំងនេះជាអ្វីដែលជាមោទនភាពរបស់យើង ក្នុងការដឹកនាំក្នុងវិស៏យកសិកម្មបើយើងគិតតែនាំគ្នាឈរធ្វើជារដ្ឋមន្ត្រីចឹងមិនបាច់ធ្វើទេជំរុះចោលក្រសួងកសិកម្ម។

ឯកឧត្តម បានបន្ថែមថា ក្រសួងកសិកម្ម ត្រូវធ្វើយ៉ាងណា ផ្តល់នៅស្បៀងជូនទៅដល់ប្រជាពល​រដ្ឋអោយបានគ្រប់គ្រប់គ្រាន់ ហើយនិងឈានទៅដល់ការនាំចេញ។ ពេលនេះយើងបានកំពុងរៀបចំខ្លួនបើរបស់យើងលើសពី១០០% យើងត្រូវមានបញ្ហាទៀត ចឹងត្រូវប្រគល់តួនាទីនេះទៅអោយខាងអគ្គនាយកដ្ខាន កាប់សាច់មានតួនាទី ក្នុងការរៀបចំធ្វើការនាំចេញ និងធ្វើការជាមួយបណ្ដាប្រទេសធំៗ ដែលមានការនាំចូលច្រើន។

ជាមួយគ្នាដែរ ភាគីខាងក្រុមហ៊ុន បានលើកឡើងថា និងជួយ កម្ពុជា ពង្រីកទៅដល់ការកែច្នៃប្រកបដោយអនាម័យ គុណភាព និងងការជឿជាក់មុនការនាំចេញ៕

spot_img
×