Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​វីរបុរស​មែ​ន! បុរស​ម្នាក់ ត្រង​ចាប់​ក្មេងប្រុស​អាយុ២ឆ្នាំ ធ្លា.ក់​ពីអ​គារ​ខុន​ដូ​ជាន់​ទី៤ ដ៏​អស្ចារ្យ

បុរសម្នាក់នៅក្នុងប្រទេសចិន ត្រូវបានកោតសរសើរថាជាកំពូលជាវីរបុរស បន្ទាប់វីដេអូមួយកំពុងទទួលការចាប់អារម្មណ៍ បានបង្ហាញពីសកម្មភាពដ៏អស្ចារ្យរបស់គាត់ចូលទៅត្រងចាប់ក្មេងប្រុសតូចម្នាក់ ដែលបានធ្លាក់ពីអគារជាន់ខុនដូទី៤ ដោយសុវត្ថិភាព ដែលមនុស្សជាច្រើនពិបាកនឹងធ្វើបានណាស់។

គេហទំព័រ South China Morning Post នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ បានរាយការណ៍ថា ឃ្លីបវីដេអូមួយដែលបានចាប់យកសមត្ថភាពរបស់បុរសម្នាក់ ចូលត្រងចាប់ក្មេងប្រុសតូចម្នាក់ដែលបានធ្លាក់ពីទីដ៏ខ្ពស់មួយរំពេច គឺបន្ទាប់ពីត្រូវបានបង្ហោះនៅលើពិភពអនឡាញ បានធ្វើឲ្យមនុស្សជាច្រើនបានសរសើរគាត់ថាជាកំពូលវីរបុរសពិតៗ។

បើតាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍ដ៏អស្ចារ្យនេះ បានកើតឡើងនៅទីក្រុង Tongxiang ខេត្ត Zhejiang ប្រទេសចិន។

លោក Shen Dong អាយុ ៣១ ឆ្នាំ បាននិយាយថា គាត់ទើបតែចតឡានរបស់គាត់រួច ហើយក៏បានលឺអ្វីធ្លាក់ពីបង្អួចអគារ ទៅលើដំបូលសំយ៉ាបខុនដូនៅជាន់ទីមួយ។ ប៉ុន្តែ អ្វីដែលរន្ធត់នោះ គឺបន្ទាប់មក គាត់ក៏បានឃើញអ្វីដែលបានព្យួរនៅនឹងបង្កាន់ដៃយ៉ផ្ទះជាន់ខាងលើ នោះគឺជាក្មេងប្រុសអាយុ ២ ឆ្នាំ ម្នាក់។

បន្ទាប់ឃើញស្ថានភាពមិនស្រួល គាត់ក៏បានប្រញាប់ចូលទៅពីខាងក្រោម ដើម្បីរង់ចាំព្យាយាមត្រងចាប់ ហើយពិតជាសំណាងល្អណាស់ ដែលគាត់បានចាប់មិនខុស បន្ទាប់ពីក្មេងស្រីតូចនោះបានធ្លាក់ពីជាន់ទី៤ភ្លាមៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Watch Clip => Click
×