រាជធានីភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម បានចុះហត្ថលេខា លើប្រកាសរួមមួយ ស្តីពីការ កំណត់ប្រាក់ឧបត្ថម្ភសម្រាប់សវនាការជំនុំជម្រះក្តីរបស់តុលាការ ។
បើយោងតាមប្រកាសរួមបានកំណត់ថា ៖ ប្រាក់ឧបត្ថម្ភសម្រាប់សវនាការជំនុំជម្រះក្តីរបស់តុលាការ ត្រូវបានកំណត់ ចៅក្រមផ្តល់ជូនចំនួន២០០០០រៀល (ម្ភៃពាន់)រៀល ក្នុងម្នាក់ក្នុងមួយរឿង , អគ្គព្រះរាជអាជ្ញា ឬ ព្រះរាជអាជ្ញា ផ្តល់ជូនចំនួន២០០០០រៀល (ម្ភៃពាន់)រៀល ក្នុងម្នាក់ ក្នុងមួយរឿង, ក្រឡាបញ្ជី ផ្តល់ជូនចំនួន១២០០០រៀល(ដប់ពីរពាន់)រៀលក្នុងម្នាក់ក្នុងមួយរឿង និងនគរបាលសណ្តាប់ធ្នាប់ ផ្តល់ជូន៦០០០ (ប្រាំមួយពាន់)រៀលក្នុងម្នាក់ ក្នុងមួយរឿង ។ សវនាការជំនុំជម្រះក្តី សំដៅលើគ្រប់រឿងក្តីទាំងអស់ដែលច្បាប់បានប្រគល់សមត្ថកិច្ចឲ្យតុលាការ៕ ដោយ៖បញ្ញាស័ក្តិ