Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ពេល​ដ៏​រន្ធ.ត់! កំពុង​សម្តែង​សុ​ខៗ ស្រាប់តែ​អេក្រង់​ដ៏​ធំ ធ្លា.ក់​ចំលើ​ក្រុម​អ្នកចម្រៀង និង​អ្នក​រាំ ទាំង​កម្រោល បណ្តាល​ឲ្យ…

នេះជាខណៈពេលដ៏រន្ធត់ខ្លាំងណាស់ ដែលអេក្រង់ដ៏ធំមួយ បានធ្លាក់មកលើអ្នករាំនៅកណ្តាលឆាកទាំងកម្រោល ក្នុងអំឡុងពេលប្រគុំតន្ត្រីរបស់ក្រុមចម្រៀងប្រុសហុងកុង Mirror ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលពេញសាល។ ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នករាំពីរនាក់រងរបួស​ហើយម្នាក់ក្នុងចំណោមពួកគេ កំពុងស្ថិតក្នុងបន្ទប់ ICU ។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២២ Reuters បានរាយការណ៍ថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងការប្រគុំតន្ត្រីរបស់ក្រុមចម្រៀងប្រុសហុងកុង Mirror ។ ក្នុងអំឡុងពេលសម្តែងនៅ Hong Kong Coliseum កាលពីយប់ថ្ងៃទី២៨ ខែកក្កដា នៅពេលនោះ អេក្រង់ដ៏ធំមួយនៅលើពិដាន ស្រាប់តែបានធ្លាក់ចំពីលើអ្នករាំកណ្តាលឆាកតែម្តង។ អ្នករាំ២​នាក់បានរងរបួស​ក្នុងនោះ​ម្នាក់រងរបួសធ្ងន់ធ្ងរ។ ក្រោយហេតុការណ៍នេះកើតឡើង រដ្ឋាភិបាលហុងកុង​បានបញ្ជា​ឱ្យមានការស៊ើបអង្កេត ហើយផ្អាកបញ្ចាំងការសម្តែងដែលនៅ​សល់។

តាមរយៈឃ្លីបដែលបានកត់ត្រានៃហេតុការណ៍នេះ បានបង្ហាញអ្នកចម្រៀង និងអ្នករាំសម្តែងកំពុងសម្តែងនៅលើឆាក ស្រាប់តែមានអេក្រង់ធំមួយនៅលើពិដាន បានធ្លាក់មកលើអ្នករាំម្នាក់យ៉ាងពេញទំហឹង មុនពេលដួលក្នុងទិសដៅផ្សេងសង្កត់លើអ្នករាំម្នាក់ទៀត។ ហេតុការណ៍នេះ ​បានបណ្តាលឲ្យអ្នករាំពីរនាក់រងរបួស ខណៈ​អ្នកទស្សនាបង្ហាញភាពតក់ស្លុតយ៉ាងខ្លាំង​ចំពោះ​រូបភាពដ៏រន្ធត់ដែលបានកើតឡើង។

ប៉ូលីសបាននិយាយថា អ្នករាំទាំងពីរនាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth ដើម្បីព្យាបាល។ នៅ​យប់ថ្ងៃ​កើតហេតុ អ្នកនាំពាក្យមកពីមន្ទីរពេទ្យ​បានបញ្ជាក់ថា អ្នករាំម្នាក់បានរងរបួសត្រង់.ក ហើយឥឡូវនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុង ICU ខណៈអ្នករាំម្នាក់ទៀតរងរបួសក្បាល ប៉ុន្តែ អាការរបួសនៅមានស្ថេរភាព។

លោក Kevin Yang លេខាធិការផ្នែកវប្បធម៌របស់ហុងកុង បាននិយាយថា កម្មវិធីនេះនឹងត្រូវផ្អាករហូតដល់រចនាសម្ព័ន្ធឆាកមានសុវត្ថិភាព ហើយភ្នាក់ងាររដ្ឋាភិបាលបានទាក់ទងអ្នករៀបចំការប្រគុំតន្ត្រីអំពីព្រឹត្តិការណ៍នៅលើឆាកផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។

Mirror គឺជាក្រុមចម្រៀងប្រុសហុងកុងដ៏ពេញនិយម។ ចាប់តាំងពីបង្កើតក្រុមក្នុងឆ្នាំ ២០១៨ តាមរយៈកម្មវិធីទូរទស្សន៍ការពិត ក្រុមនេះគ្រោងនឹងរៀបចំការសម្តែងចំនួន ១២ នៅឆាក Hong Kong Coliseum ។ តែទោះជាយ៉ាងណាក៏ដោយ ការសម្តែងផ្សេងទៀតទាំងអស់របស់ពួកគេ ត្រូវបានផ្អាក ខណៈអ្នកគាំទ្រជាង ១៣,០០០ នាក់ ស្នើសុំឱ្យអ្នករៀបចំការប្រគុំតន្ត្រីដោះស្រាយបញ្ហានេះ និងធានាសុវត្ថិភាពដល់អ្នកគ្រប់គ្នាដែលសម្តែងនៅក្នុងការប្រគុំតន្ត្រី។

MakerVille ដែលជាអ្នករៀបចំការប្រគុំតន្ត្រីបានបង្ហើបថា ពេលនេះកំពុងស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ។ ទន្ទឹមនឹងការចូលរួមរំលែកទុក្ខ​ចំពោះ​ព្រឹត្តិការណ៍ដែលបង្កភាពមិនសប្បាយចិត្ត​ដល់ទស្សនិកជន និងអ្នកដែលរងគ្រោះ អ្នករៀបចំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីគាំទ្រអ្នករាំដែលរងរបួស។

ជាមួយគ្នានេះ អ្នករៀបចំកម្មវិធីក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា ​ការសម្តែងដែលនៅ​សល់ ៨ ទៀត នឹងត្រូវបានលុបចោល ហើយនឹងមានការប្រកាសអំពីការសងថ្លៃ​សំបុត្រទស្សនា​វិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×