Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលី​ស​ថៃ រង​ការរិះគន់​ពីសា​ធារ​ណ​ជន បន្ទាប់​ហាមឃាត់​អ្នកលក់​អាហារ ស្លៀក​សំលៀកបំពាក់ “ដាយ​ណូស័រ” នៅ​ចំណុច​ភ្លើងស្តុ​ប ដោយ​ចោទ​ថា​ធ្វើឲ្យ…

ប៉ូលីសចរាចរណ៍នៅខេត្ត Nakhon Si Thammarat ប្រទេសថៃ បានប្រឈមមុខនឹងប្រតិកម្មដែលមិននឹកស្មានដល់​ពីសាធារណជននាពេលថ្មីៗនេះ បន្ទាប់ពីបានហាមឃាត់អ្នកលក់អាហារចំនួន៣នាក់ មិនអោយលក់អាហារនៅចំណុចផ្លូវប្រសព្វមួយក្នុងស្រុក Muang ។ អាជីវករលក់អាហារ ដែលសុទ្ធតែស្លៀកសំលៀកបំពាក់ដាយណូស័រ ពេលកំពុងលក់អាហារ ជាផ្នែកមួយនៃការធ្វើទីផ្សារដើម្បីកម្សាន្ត និងជំរុញការលក់របស់ពួកគេ។

យោងតាមរបាយការណ៍របស់ Thai PBS World ប៉ូលីសចរាចរណ៍ក្នុងតំបន់ បានបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា ពួកគេបានចូលទៅជិតអ្នកលក់ទាំងនោះ ហើយប្រាប់ពួកគេសម្រាប់ការបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងខ្លួនឯង។ ប៉ូលីសចរាចរណ៍បានចែករំលែកបន្ថែមទៀតថា ពួកគេបានស្នើឱ្យអ្នកលក់អាហារផ្លាស់ប្តូរអ្វីដែលពួកគេស្លៀកពាក់។

អ្នកនិយមលេងអ៊ីនធឺណិត​បានរិះគន់ចំពោះ​ទង្វើ​របស់ប៉ូលិស​ដោយនិយាយថា ​អ្នកលក់មិនបានប្រព្រឹត្តខុសទេ ហេតុអ្វីក៏ទើសខុសរឿងម្ល៉េះ។ ក៏មានមតិរិះគន់ទៀតថា ប៉ូលីសមិនគួរខ្នះខ្នែង ក្នុងការអនុវត្តច្បាប់ចរាចរណ៍របៀបនេះសោះ ព្រោះអាជីវករខំប្រឹងរកលុយចិញ្ចឹមជីវិតក្នុងគ្រាលំបាកសេដ្ឋកិច្ចបច្ចុប្បន្ន។

អាជីវករលក់អាហារម្នាក់ បាននិយាយថា ពួកគាត់គ្រាន់តែប្រកបរបររកសុីដោយស្មោះត្រង់បន្តិចបន្តួចប៉ុណ្ណោះ បើទោះជាពួកគាត់ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍បន្តិចក្តី។ អាជីវករបានអះអាងថា គាត់យល់ពីសកម្មភាពរបស់ប៉ូលិស ហើយក៏បានស្ដាប់តាមការព្រមានរបស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×