យើងគ្រប់គ្នាបានដឹងហើយថា ទាហ៊ានមានវិន័យ និងបទបញ្ជាផ្ទៃក្នុងដ៏តឹងរ៉ឹង ដែលតម្រូវឲ្យកូនៗទាហានទាំងអស់មិនថាប្រុស ឬ ស្រី ដែលស្ម័គ្រចូលបម្រើក្នុងក្របខ័ណ្ឌមួយនេះ មានការតស៊ូ និងតាំងចិត្តអត់ធ្មត់យ៉ាងខ្លាំង មិនមែនចេះតែធ្វើអ្វីៗស្រេចតែចិត្តនោះទេ ។ ហើយប្រសិនបើកូនទាហានណាម្នាក់ ដែលហ៊ានល្មើសនឹងបទបញ្ជាណាមួយ នោះនឹងប្រាកដណាស់ ទទួលរងនូវការដាក់វិន័យជាក់ជាពុំខាន ដោយគ្មានយល់យោគមុខនោះទេ ។
ជាក់ស្តែង នារីជាកូនទាហាន ៣ រូប ត្រូវបានមេរបស់ពួកគាត់ ដាក់ពិន័យឡើងស្ពឹកមុខតែម្តង បន្ទាប់ពីធ្វើល្មើសនឹងបទបញ្ជារហាមប្រាម ដោយបាននាំគ្នា «ប្រើប្រាស់ទូរស័ព្ទ ក្នុងម៉ោងការងារ» ។
ទោះយ៉ាងណា យើងពុំបានដឹងថា ការដាក់វិន័យទៅលើកូនទាហានស្រីៗវ័យក្មេងទាំងនេះ ធ្វើឡើងនៅក្នុងបន្ទាយហ្វឹកហ្វឺនណាមួយនោះទេ ៕ ចន្ទី