នារី២នាក់ បានប៉ះគ្នានៅលើរថភ្លើង ធ្វើឲ្យមហាជនផ្អើលពេញបណ្តាញសង្គម ខណៈនារីម្នាក់ស្លៀករ៉ូបពណ៌សពងជីងចក់ លើកជើងខ្ពស់ពេក បណ្តាលឲ្យឲ្យលេចចេញលីអូកណ្តាលវាល មិនខ្វល់ភ្នែកអ្នកដំណើរនៅជុំវិញ។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២២ គេហទំព័រ hk01 បានរាយការណ៍ពីករណីនៃវីដេអូឃ្លីបនារី២នាក់ឈ្លោះគ្នាក្នុងរថភ្លើងអគ្គិសនី និងបានបញ្ជាក់ថា ពួកនាងបានបញ្ចេញកំហឹងដាក់គ្នា គឺផ្តើមចេញពីរឿងទាស់ពាក្យសម្តីដាក់គ្នា ហើយម្នាក់ៗនៃពួកគេ គឺសុទ្ធតែខ្លាំងៗដូចគ្នា ទើបឈានដល់ការប្រើហិង្សាតែម្តង ខណៈអ្នកដំណើរផ្សេងទៀតមិនហ៊ានធ្វើអន្តរាគមន៍។ ប៉ុន្តែ ត្រង់ចំណុចនៃការធ្វើសកម្មភាពរបស់នារីម្នាក់ដែលលើកជើងឡើងខ្ពស់ធាក់ទៅលើភាគីគូជម្លោះម្ខាងទៀត ដោយមិនខ្វល់ពីលេចកេរ្តិ៍ខ្មាស បានធ្វើឲ្យគ្រប់គ្នាហួសចិត្ត។
ឃ្លីបដែលត្រូវបានបង្ហោះទៅកាន់គ្រុបមួយនៃសហគមន៍អនឡាញរបស់តៃវ៉ាន់ បានបង្ហាញភាគីទាំងពីរ ម្នាក់ស្លៀករ៉ូបពណ៌ពងជីងចក់ និងម្នាក់ទៀត ស្លៀកខោពណ៌ប្រផេះ ពាក់អាវពណ៌ឈាមជ្រូក។ ខណៈឈរបញ្ចេញកំហឹងទល់មុខគ្នា គេបានឃើញនារីស្លៀករ៉ូប បានដើរចូលលើកជើងធាក់ខ្ពស់មួយទំហឹងៗ ដោយមិនចុះចាញ់ឡើយ និងសូម្បីបន្តធាក់ជាច្រើនដង។
បន្ទាប់ត្រូវបានបង្ហោះ ឃ្លីបនេះបានទទួលការចាប់អារម្មណ៍ជាពិសេស ត្រង់ឥរិយាបទលើកជើងធាក់របស់នារីស្លៀករ៉ូប ខណៈមនុស្សជាច្រើន បានខំពិនិត្យថាតើនាងស្លៀកលីអូ ឬអត់ ខណៈឃើញមិនច្បាស់សោះ រហូតដល់អ្នកខ្លះបានខមិនលេងសើចថា «គុណភាពកាមេរ៉ារបស់ទូរស័ព្ទនៅមានកម្រិតទាប គួរប្តូរស៊េរីថ្មីទៅ។
តែទោះជាយ៉ាងណា នៅទីបំផុត អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើន បានសន្និដ្ឋានថា នារីម្នាក់នោះ ពិតជាគួរស្លៀកខោក្នុងមែន ប៉ុន្តែដោយសារតែខោក្នុងពណ៌ផ្កាឈូក ខណៈកម្រិតភាពច្បាស់របស់កាមេរ៉ាទាប ជាហេតុធ្វើឱ្យមនុស្សជាច្រើនយល់ច្រលំ ដោយគិតថានាងមិនស្លៀកអ្វីនៅខាងក្នុង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






